adverise with khmeread 1

ម៉ូតូ​បើក​បុក​ជា​មួ​យ​ម៉ូតូ​​រ៉ឺ​ម៉ក​ដឹក​ទឹកកក​របួស​បាក់ជើង​បុរស​ម្នាក់​នៅ​ព្រែកប្រា​

    ភ្នំពេញ ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដ៏​រន្ធត់​រវាង​ម៉ូ​តូ​ហុងដា​ឌ្រី​ម​សង់​សេ​១២៥​ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1FO -6805 ​សេរី​ឆ្នាំ២០១៦ ​បើកបរ​ដោយ​បុរស​ម្នាក់​ជិះ​ម្នាក់ឯង​ទំនង​សង្ស័យ​ស្រវឹង​ជិះ​រេ​ពេញ​ផ្លូវ​ ហើយ​បុក​ជាមួយនឹង​ម៉ូ​តូ​រ៉ឺ​ម៉ក​ដឹក​ទឹកកក​បណ្ដាល​របួស​ដាច់​ជើង​ខាងឆ្វេង​។​

    គ្រោះថ្នាក់​នេះ​កើតឡើង​កាល​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​២០ ខែតុលា ឆ្នាំ២០១៦ ​នៅ​​ចំណុច​ក្បែ​វត្ត​ព្រែកប្រា តាមផ្លូវ​៣៦៩ ​ស្ថិតនៅ​ភូមិ​អូ​អណ្ដូង សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។​

    ប្រភព​ព័​ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​ហុងដា​ឌ្រី​ម​សង់​សេ​១២៥​ ពណ៌​ខ្មៅ​បើកប​ញ្ជ្រា​សទិស​គ្នា​បុក​ជាមួយម៉ូ​តូ​រ៉ឺ​​ម៉ក​ដឹក​ទឹកកក ​បណ្ដាលឱ្យ​អ្នក​បើកម៉ូ​តូ​របួស​បាក់​ជើងឆ្វេង​ ហើយក៏​ហៅ​រថយន្ត​សង្គ្រោះ​ដឹកយក​ទៅ​ព្យាបាល​មន្ទីរពេទ្យ​កាល់ម៉ែត​។​ យ៉ាងណាក៏ដោយ​ប៉ូលិស​មិនទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​ជន​ង​គ្រោះ​នៅឡើយ​។​

    តាម​សំដី​បុរស​អ្នកបើក​ម៉ូតូ​​រ៉ឺ​ម៉កដឹក​ទឹកកក​ថា ម៉ូតូ​ហុងដា​ឌ្រី​ម​សង់​មក​បុក​គាត់​ទេ​ហើយដោយ​រង់ចាំ​បុរសរងគ្រោះ​ដឹងខ្លួន​ចាំ​សួរនាំ​តាម​ក្រោយ​។​

    បន្ទាប់មក​សមត្ថកិច្ច​បានធ្វើការ​វាស់វែង​យក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ដ្ឋា​ន​ខណ្ឌ​ច្បារអំពៅ​ដើម្បី​រក្សា​ទុកជា​បណ្ដោះអាសន្ន​សិន៕

adverise with khmeread

មតិយោបល់