adverise with khmeread Unnamed

អាក្រក់ពេកហើយ!!! រំលោភ​បូក​ម្នាក់​ម្តងៗ​បាន​ច្រើនលើក​...​ប៉ូលិស​វ៉ៃខ្នោះ​ម្នាក់​,​​ គេចខ្លួន​ម្នាក់​

    កណ្តាល ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​ ២​ នាក់​ពាក់ព័ន្ធ​ករណី រំលោភ​សេពសន្ថវៈ​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២០ ​តុលា​នេះ  បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួងលោម​ក្មេងស្រី​អាយុ​ ១៦ ​ឆ្នាំ​ម្នាក់​បានសម្រេច​ជាច្រើនលើក កាលពី​ថ្ងៃទី​១៧ ​តុលា ​ឆ្នាំ​២០១៦ ម៉ោង​៥​នៅ​ចំណុច​ភូមិ​ពុក​ឬ​ស្សី​លើ ឃុំ​ពុក​ឬ​ស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ភេទ​ស្រី ​អាយុ ​១៦ ឆ្នាំ​ជនជាតិ ខ្មែរ​មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ព្រែក​តា​កូវ ឃុំ​ព្រែ​កតា​កូវ​ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។​

    ចំណែក​ជនសង្ស័យ​២​នាក់ គឺ​១.​ឈ្មោះ​ សេង ឧស្សាហ៍ ហៅនា ភេទ​ប្រុស​ អាយុ​ ១៨​ ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ (​ឃាត់ខ្លួន​ថ្ងៃទី​២០.១០.២០១៦)​ និង​២.​ឈ្មោះ ឃឺ​ន ចាន់​ធី ភេទប្រុស​ អាយុ ​១៨​ ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​មិន​ពិត​ប្រាក នៅ​ភូមិ ឃុំ​កើតហេតុ​(​គេចខ្លួន​)​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​១៦ ​តុលា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​ ៨ ​យប់ ឈ្មោះ ឃឺ​ន ចាន់​ធី​ បាន​ឌុប​ជនរងគ្រោះ​ពី​វត្ត​ព្រែក​បង្កង ឃុំ​ព្រែ​កតា​កូវ ឆ្ពោះទៅ​វត្ត​ឥន្ទ​លី​បូរ​ណ៍ ភូមិ​ពុក​ឬ​ស្សី​លើ​ ឃុំ​ពុក​ឬ​ស្សី​ទៅ​មើល​គេ​រាំ​ធុងបាស​។​

    លុះដល់​ម៉ោង​១១​យប់​ឈ្មោះ​ សេង ឧស្សាហ៍ បាន​ឌុប​ជនរងគ្រោះ ​និង​ឈ្មោះ​ឃឺ​ន ចាន់​ធី មក​ផ្ទះ​ឈ្មោះ វិ​សា នៅ​ភូមិ​ពុក​ឬ​ស្សី​លើ ​ឃុំ​ពុក​ឬ​ស្សី ហើយ​អង្គុយ​លេងបៀរ​នៅ​ទីនោះ​រហូតដល់​ភ្លឺ ថ្ងៃទី​១៧​ តុលា​ ២០១៦​ ម៉ោង​៥​ព្រឹក​ឈ្មោះ ​ឃឺ​ន ចាន់​ធី បាន​ឌុប​ជនរងគ្រោះ​ទៅ​ផ្ទះជួល​របស់ខ្លួន​នៅ​ម្តុំ​ស្ទឹងមានជ័យ ​រាជធានី​ភ្នំពេញ។​

    ដល់​ម៉ោង​១១ ថ្ងៃត្រង់​ឈ្មោះ​ ឃឺ​ន ចាន់​ធី បាន​ចាប់រំលោភ​លើ ជនរងគ្រោះ​បានសំរេច​១​ដង​។ ដល់​ម៉ោង​១២ ​ឈ្មោះ ឃឺ​ន​ ចាន់​ធី បាន​ទូរ​ស័ព្ទ​ហៅ​ឈ្មោះ​ សេង ឧស្សាហ៍ ​ទៅ​ផ្ទះជួល​របស់ខ្លួន​ហើយ​ឱ្យឈ្មោះ​ សេង ឧស្សាហ៍ នៅក្នុង​ផ្ទះជួល​ជាមួយ​ជន​រង​​គ្រោះ ដោយ​ឈ្មោះ​ ឃឺ​ន ចាន់​ធី​ ចាក់សោរ​ពី​ក្រៅ។​

    ដល់​ថ្ងៃទី​១៨ ​តុលា ​២០១៦ ជនរងគ្រោះ​នៅក្នុង​ផ្ទះជួល​ជាមួយ ឈ្មោះ​ សេង​ ឧស្សាហ៍ ទៀត​ ដោយ​ឈ្មោះ​ឃឺ​ន ចាន់​ធី ចាក់សោ​ពី​ក្រៅ​ហើយ​ឈ្មោះ សេង ឧស្សាហ៍ រំលោភ​ជនរងគ្រោះ​បានសម្រេច​២​ដង។​

    នៅ​ថ្ងៃទី​១៩ ​តុលា ​២០១៦ ជនរងគ្រោះ​ត្រូវ​ឈ្មោះ​ ឃឺ​ន ចាន់​ធី ឌុប​យកមក​ទុកចោល​នៅ​រង្វង់​មូល​ស្ពាន​ព្រែក​តា​មាក់។ ពេលនោះ​ជនរងគ្រោះ​មិន​ហ៊ាន​ចូល​ផ្ទះ​បាន​តេ​ហៅ​មិត្តភក្តិឱ្យមក​យក​ខ្លួន​ទៅ​ភ្នំពេញ។​

    នៅ​ថ្ងៃទី​២០ ​តុលា​ ២០១៦ ឪពុកម្ដាយ​ជនរងគ្រោះ រកឃើញ​ឈ្មោះ​ សេង ឧស្សាហ៍ នៅផ្ទះ​ជួល​របស់​ឈ្មោះ ឃឺ​ន ចាន់​ធី ម្តុំ​ស្ទឹងមានជ័យ រាជ​នា​នី​ភ្នំពេញ ហើយ​បាន​នាំ​ឈ្មោះ​ សេង ឧស្សាហ៍ ទៅរក​ជនរងគ្រោះ​ឃើញ នៅ​ខណ្ឌ​ឬ​ស្សី​កែវ។ ឪ​ពុក​ម្តាយ ជន​​រងគ្រោះ បាន​នាំ​ឈ្មោះ​ សេង ឧស្សាហ៍​ និង​ជនរងគ្រោះ​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​ព្រែ​កតា​កូវ​កម្លាំង​ប៉ុស្តិ៍​បាន​ឃាត់ខ្លួន​ឈ្មោះ​ សេង ឧស្សាហ៍ បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់