adverise with khmeread Naturalmedicineteam 151

នាង​ត្រដុស​ម្សៅ​មេនំ​ប៉័ង​លើ​ជើង ២ ដង​ក្នុង​មួយ​សប្តាហ៍​! ឃើញ​លទ្ធផល​របស់​នា​ង អ្នកនឹង​ចាប់ផ្តើម​អនុវត្តតាម​ភ្លាម​

    ​ម្សៅ​មេនំ​បុ័ង (Baking Soda) គឺជា​របស់​ពេញនិយម​សម្រាប់​លាង​សម្អាត និង​ធ្វើ​ម្ហូប​តាម​គោលបំណង​ផ្សេងៗ​គ្នា​។ ដោយសារ​វា​មានតម្លៃ​សម្រាប់​មនុស្ស​ទាំងឡាយ ម្សៅ​មេនំ​បុ័ង​មានលទ្ធភាព​ដោះស្រាយ​បញ្ហា​ប្រចាំថ្ងៃ​ដោយ​គ្មាន​ផលប៉ះពាល់​និង​មាន​ជាតិគីមី​នោះទេ​។​

​    ​ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​មួយចំនួន​នៃ​ម្សៅ​ស្យូ​ដ្យូ​ម​ប៊ី​កាបូ​ណាត ឬ​ម្សៅ​មេនំ​បុ័ង​៖
​    ​១. ប្រើ​សម្រាប់​បន្ថយ​ភាពឈឺចាប់​ពេល​ឃ្មុំ​ទិច ៖ លាយ​ម្សៅ​មេនំ​បុ័ង​បន្តិច​ជាមួយនឹង​ទឹក​បិត​លើ​កន្លែង​មាន​បញ្ហា​។​
​    ​២. ប្រើ​សម្រាប់​ដក​បន្លា​មុត​កប់​សាច់​៖ លាយ​ម្សៅ​មេនំ​បុ័ង​ជាមួយនឹង​ទឹក​បន្តិច​កូរ​ឱ្យ​រាង​ភក់ៗ បិត​លើ​ស្បែក បន្លា​នឹង​ចាប់ផ្តើម​ហើប​ចេញ​ក្បាល រួច​ដកចេញ​ជាការ​ស្រេច​។​
​    ​៣. បញ្ចប់​ការ​បែកញើស​និង​ក្លិន​ខ្លួន ៖ លាយ​ម្សៅ​មេនំ​បុ័ង​ជាមួយនឹង​ទឹក​លាប​លើ​កន្លែង​ដែល​ឧស្សាហ៍​បែកញើស និង​ក្លិន​។ អ្នក​អាចធ្វើឱ្យ​ក្លៀក​របស់​អ្នក​ស្ងួត​បានដែរ ដោយ​គ្រាន់តែ​យក​ម្សៅ​មេនំ​បុ័ង​បាត​ពីលើ​ដូច​ផលិតផល​ម្សៅ​ក្រអូប​ដែរ​។​
​    ​៤. ជួយ​ធ្វើ​ឱ្យជើង​ស្រ​ឡូ​ន ៖ ម្សៅ​មេនំ​បុ័ង ៣ ស្លាបព្រា​បាយ​លាយ​ជាមួយនឹង​ទឹក​មួយ​កូន​ចានដែក រួច​យក​ជើង​ត្រាំ ហើយ​ម៉ាស្សា​ជើង​របស់​អ្នក​ពេល​កំពុងត្រាំ​។ ហើយ​អ្នក​ក៏​អាច​ត្រាំ​ខ្លួន​របស់​អ្នក​បានដែរ​។ ធ្វើបែបនេះ​ពីរដង​ក្នុង​មួយ​សប្តាហ៍​។​
​    ​៥. ព្យាបាល​ស្នាម​ជាំ​ដោយសារ​កម្ដៅថ្ងៃ ៖ ម្សៅ​មេនំ​បុ័ង​កន្លះ​កែវ​ដាក់ចូល​ក្នុង​ធុង​ទឹក​ក្ដៅ​ឧណ្ហៗ បន្ទាប់មក​ត្រាំ​តាម​ការគួរ​។ 
​    ​៦. ក្រហាយ​ទ្រូង​និង​មាន​បញ្ហា​ក្រពះ ៖ លាយ​ម្សៅ​មេនំ​បុ័ង ២ ស្លាបព្រា​កាហ្វេ​ជាមួយនឹង​ទឹក​ត្រជាក់ ១ កែវ​ពិសា​ភា្ល​ម​បាត់​ភ្លាម​។​
​    ​៧. ប្រើ​ធ្វើជា​សាប៊ូ ៖ លាយ​សាប៊ូ​ជាមួយនឹង​ម្សៅ​មេនំ​បុ័ង​បន្តិចបន្តួច​កក់សក់ វា​នឹង​ជួយ​លាង​សម្អាត ធ្វើឱ្យ​សក់​រលោង និង​ជំរុញ​សុខភាព​ឫស​សក់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់