1

សារព័ត៌មាន​អង់គ្លេស​មួយ​ទម្លាយ​ថា អាមេរិក​មាន​រថក្រោះ​លាក់ទុក​ក្នុង​រូងភ្នំ​ន័​រ​វែ​ស​រាប់ពាន់​គ្រឿង​សម្រាប់​ត្រៀម​ទប់ទល់​រុស្ស៊ី​

    ​គ្រឿង​សព្វាវុធ​យោធា​រាប់ពាន់​គ្រឿង​បាន​ត្រៀមខ្លួន​រួចជាស្រេច​នៅក្នុង​រូងភ្នំ​ដ៏​សម្ងាត់​មួយ​នៅ​ប្រទេស​ន័​រវេ​ស ដើម្បី​ចាំ​ទទួល​ស្វាគមន៍​លោក​ប្រធានាធិបតី​វ្ល៉ា​ឌឺ​មៀរ ពូ​ទីន​។ នេះ​បើតាម​ប្រភពព័ត៌មាន Daily Star ទម្លាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​    ​កាលពីដើម​សប្តាហ៍​នេះ កងទ័ព​ម៉ា​រី​ន​អាមេរិក​បានប្រកាសថា ពួក​គ​មាន​គម្រោង​ដាក់​កងទ័ព​ឈរជើង​ចំនួន  ៣០០ នាក់​នៅ​ប្រទេស​ន័​រវេ​ស​ខណៈ​ទំនាក់ទំនង​រវាង​រដ្ឋា​ភិ​បាល​ក្រុង​វ៉ាស៊ីនតោន និង​មូ​ស្គូ​បាន​ធ្លាក់ចុះ​ជាខ្លាំង​។​

​    ​ទាហាន​រង់ចាំ​ប្រយុទ្ធ​ទាំងនេះ​នឹងចូលរួម​ជាមួយ​កងទ័ព​អាមេរិក​ជាច្រើន​នាក់​ទៀត ប្រហែល ១៥.០០០ នាក់ ដែល​រងចាំ​ជាស្រេច​នៅ​ចន្លោះ​ព្រំដែន​រវាង​ណា​តូ និង​រុស្ស៊ី​។​

​    ​រូងភ្នំ​ដ៏​ធំ​នេះ​គឺ​សល់​តាំងពី​សម័យ​សង្គ្រាមត្រជាក់ ហើយ​កាលពីដើម​ឆ្នាំនេះ រូងភ្នំ​មិនបាន​បញ្ចេញ​ឈ្មោះ​នេះ​បាន​បំពាក់​សម្ភារៈ​ថ្មីៗ ចំពេល​មានការ​ធ្វើ​សមយុទ្ធ​របស់​អង្គការ​ណា​តូ​ដ៏​ធំ​មួយ​។ បណ្តាញ​ផ្លូវ​ក្រោម​ដី​សម្ងាត់​ចំនួន​ប្រាំ​មាននៅ​ជុំវិញ​ភាគ​កណ្តាល​ប្រទេស​នេះ​។​

​    ​ន័​រវេ​សមាន​ព្រំដែន​ជាមួយ​រុស្ស៊ី​ប្រវែង ១៩៦ គីឡូម៉ែត្រ ហើយ​ប្រទេស​នេះ​ធ្លាប់ជា​តំបន់​ឈរជើង​យោធា​ដ៏​ធំ​នៅពេល​សហរដ្ឋអាមេរិក​មាន​ជម្លោះ​ជាមួយ​សហភាពសូវៀត​៕

ប្រភព៖ ដេលីស្តា

មតិយោបល់