adverise with khmeread 1

មុននឹង​សង់ផ្ទះ មិនគួរ​សង់​ក្នុងស្ថានភាព​ទាំងនេះ​ទេ វា​ធ្វើឱ្យប៉ះពាល់​ហុងស៊ុយ ស៊យ​ដល់​អ្នកផ្ទះ​

    ​មុននឹង​សាងសង់​ផ្ទះ ចិនៗ​និង​ថៃ​ជឿ​លើ​ហុងស៊ុយ​ណាស់​។ ព្រោះ​បើកាលណា​សង់​ទៅ​ខុស​ហុងស៊ុយ នឹង​នាំ​ស៊យ និង​ជំងឺ​ដល់​មនុស្ស​ដែល​រស់នៅ​ក្នុងផ្ទះ​។ ហេតុដូច្នេះ​ហើយ​វា​ជាការ​ល្អ​មួយ​ដែល​លោកអ្នក​ត្រូវ​ប្រយ័ត្នប្រយែង មិនត្រូវ​សាងសង់​ផ្ទះ​នៅ​តំបន់​ទាំង ១២ ខាងក្រោម​នេះ​ទេ​។ 

​    ​១. សង់ផ្ទះ​នៅ​តំបន់​ដែលមាន​ខ្យល់​បក់ ៣៦៥ ថ្ងៃ​នោះទេ​។ ជាការ​ពិត ខ្យល់​តែងតែ​បក់ ប៉ុន្តែ​បើ​វា​បក់​រាល់ថ្ងៃ មិនមែនជា​រឿង​ល្អ​ទេ វា​មិន​ខុស​អី​ពី​ការ​ផ្លុំ​លុយ​ចេញពីផ្ទះ​រាល់ថ្ងៃ​នោះដែរ​។

​    ​២. សង់​កន្លែង​សម្បូរ​ម្លប់ និង​ត្រជាក់​ពេក (​តំណាងឱ្យ​ថាមពល​យិន ដែលមាន​ពណ៌​ខ្មៅ​)​។ ថាមពល​យិន បង្កឱ្យមាន​ជំងឺ និង​ជា​កន្លែង​ប្រមូលផ្តុំ​ដោយ​វិញ្ញាណ​មិនល្អ​។ មនុស្ស​មិនអាច​រស់នៅ​លាយឡំ​ជាមួយ​វិញ្ញាណ​ផ្តេសផ្តាស់​បានទេ​។​

​    ​៣. ធ្វើ​ជណ្តើរ​ចុះ​នៅ​ចំ​មាត់ទ្វារ​ចូល​ផ្ទះ ប្រៀប​បីដូច​សង់ផ្ទះ​លើ​ចុង​កាណុង ប៉ុន្តែ​វា​មិន​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ពេក​ទេ​។ 

​    ​៤. សង់ផ្ទះ​ទល់មុខ​ផ្លូវធំ ជាពិសេស​ផ្លូវបែក​ជា​បី​រាង​អក្សរ T​។ វា​មាន​គ្រោះថ្នាក់​ណាស់ ព្រោះ​រថយន្ត​អាច​បើក​បុក​ចូល​ផ្ទះ​ដោយ​ចៃដន្យ​គ្រប់ពេលវេលា​។ 

​    ​៥. សង់ផ្ទះ​កៀក​រង្វង់​មូល​។ មិន​ត្រឹមតែ​ជួប​ហានិភ័យ​គ្រោះថ្នាក់​រថយន្តបុក​ចូល​ផ្ទះ​ប៉ុណ្ណោះ​ទេ តែ​ម្តុំរ​ង្វ​ល់​មូល​គឺ​ពោរពេញ​ដោយ​ថាមពល​អវិជ្ជមាន​ច្រើន​ផងដែរ​។ 

​    ​៦. សង់ផ្ទះ​ទាប ដែល​អម​បួន​ជ្រុង​ដោយ​ផ្ទះ​ខ្ពស់ៗ​។ នេះ​មិន​ខុសពី​សាកសព​នៅ​ចំ​កណ្តាល ដែល​គេ​កំពុង​សែង​នោះឡើយ​។ 

​    ​៧. ផ្ទះ​សង់​ចេញ​មុំស្រួច​ពេក (​គឺ​ដូច​មុំ​ត្រីកោណ​)​។ សង់​បែបនេះ​គឺ​ប្រៀប​បី​ដូចជា​លំពែង​ចាក់​ទម្លុះ​ធម្មជាតិ ហើយក៏​ដូចជា​កំពុង​ចាក់​សម្លាប់​ថាមពល​វិជ្ជមាន​ផងដែរ​។ 

​    ​៨. សង់ផ្ទះ​បែរមុខ​ចំ កន្លែង​ទីសក្ការៈ​បូជា (​ដែល​គេ​ឧស្សាហ៍​អុជ​ធូប​) ពន្ធនាគារ មន្ទីរពេទ្យ កន្លែង​បូជាសព​។ ទីតាំង​ទាំងនេះ​ជា​ប្រភព​នៃ​រងើកភ្លើង បទល្មើស និង​ជំងឺ វា​មិនល្អ​ចំពោះ​អ្នករស់នៅ​ក្នុងផ្ទះ​ទេ​។ 

​    ​៩. សង់​ជាប់​មាត់ទឹក ឬ​សង់​លើ​ច្រាំង​។ វា​ងាយ​នឹង​បាក់​ច្រាំង ទាញ​ផ្ទះ​ធ្លាក់ទឹក និង​ងាយ​រងគ្រោះ​ដោយ​ទឹកជំនន់​ណាស់​។ 

​    ​១០. មាន​បង្គោល​ភ្លើង​ធំ​នៅ​ចំ​ពីមុខ​ផ្ទះ​។ បង្គោល​ភ្លើង​ចំ​ពីមុខ​ផ្ទះ​គឺ​ស្មើនឹង​សំណាងអាក្រក់ ព្រោះ​បង្គោល​ភ្លើង​ប្រឈម​ទុស្សេ​ឆាបឆេះ​បង្ក​គ្រោះថ្នាក់​ដល់ផ្ទះ​ណាស់​។ 

​    ​១១. សង់​លើ​ប្រឡាយទឹក​។ លំហូរ​ទឹក​ប្រឡាយ​អាច​បំផ្លាញ​ផ្ទះ​របស់​អ្នក​បាន ករណី​មាន​ជំនន់​ទឹកភ្លៀង​។ 

​    ​១២. មាន​អាងទឹក​នៅ​ចំ​កណ្តាល​ផ្ទះ មិនមែនជា​រឿង​ល្អ​ទេ​។ រឹទ្ធិ​អំណាច​របស់​ផ្ទះ​គឺ​ស្ថិតនៅ​ចំ​កណ្តាល ដូច្នេះ​នៅ​ចំ​កណ្តាល​ផ្ទះ​មិនគួរ​មាន​អន្លង់​ទឹក​ដ៏​ធំ​នោះទេ វា​ធ្វើឱ្យ​បាត់បង់​រឹទ្ធិ​របស់​ផ្ទះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់