adverise with khmeread 0

មិនបាច់​កូវ​អាគុយ​ទៀត​ទេ​! បើ​ឡាន​អស់​អាគុយ រក​ខ្សែ​ស្វិត និង​ប្រដា​ប់ដូ​យ​មួយ​ជាការ​ស្រេច​

     យោងតាម​ផេ​ក​យូ​ធូប ShakeTheFuture ប្រសិនបើ​អ្នកមាន​រថយន្ត​ប្រើ​លេខ​ដៃ (​មិនមែន​លេខ​អូ​តូ​) អ្នក​អាច​បញ្ឆេះ​ម៉ាស៊ីនរថយន្ត​ឱ្យ​ឆេះ​បាន ពេល​វា​អស់​អាគុយ​។​

​    ​អ្នក​ណែនាំ​ក្នុង​ផេ​ក​យូ​ធូប​នេះ​លើកឡើងថា វិធី​នេះ​មាន​ប្រសិទ្ធភាព​មែន តែ​គាត់​មិន​ធានាថា​វា​អនុវត្ត​ទៅ​ត្រូវ​គ្រប់​រថយន្ត​ទាំងអស់​នោះទេ​។ 

​    ​អ្វីដែល​អ្នក​ត្រូវមាន​គឺ ខ្សែ​ស្វិត​មួយ និង ប្រដា​ប់ដូ​យ​រថយន្ត​។​

​    ​* របៀប​អនុវត្ត 
​    ​១. ដូ​យក​ង់​មុខ​ឱ្យ​ផុត​ដី​

​    ​២. ដាក់​ហ្វ្រាំងដៃ និង ដាក់​ចង្កឹះ​លេខ​នៅ​លេខ ៣

​    ​៣. "​បើក​" សោ​ឡាន​ចោល ឬ កំណត់​វា​ជា "ACC"

​    ​៤. ចុងក្រោយ រុំខ្សែ​ជុំវិញ​កង់​មុខ​មួយណា​ក៏បាន រួច​ទាញ​មួយ​ទំហឹង 

​    ​
​    ​បើ​ទាញ​ខ្លាំង​គ្រប់គ្រាន់​នោះ​ម៉ាស៊ីន​នឹង​ឆេះ​ដំណើរការបាន​ជាមិនខាន​៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់