adverise with khmeread 1

ចៅក្រម​ដែល​កាត់ទោស "​អា​តឿ​" ស្តេចត្រាញ់​គ្រឿងញៀន​លុយ​ពាន់​លាន​របស់​ម៉ិ​ក​ស៊ិ​ក ត្រូវ​ឃាតករ​លប​បាញ់សម្លាប់​ពីក្រោយ​ខ្នង​

    ​ខាងក្រោម​នេះ​គឺជា​វីដេអូ​ដ៏​រន្ធត់​មួយ​ដែល​បង្ហាញ​ពី​ការធ្វើឃាត​ចៅក្រម​សហព័ន្ធ​ម៉ិ​ក​ស៊ិ​ក ដែល​បាននិងកំពុង​ដោះស្រាយ​រឿងក្តី​របស់​មេ​គ្រឿងញៀន​ដ៏​ល្បីឈ្មោះ​គឺ Joaquin 'El Chapo' Guzmen ឬ ហៅ​អា​តឿ​។​

​    ​យោងតាម​កាសែត Reforma ឱ្យដឹងថា លោក Vincente Bermudez Zacarias ត្រូវបាន​គេ​បាញ់​ចំក្បាល​ពី​ខាងក្រោយ ខណៈ​គាត់​កំពុង​រត់​ហាត់ប្រាណ​នៅក្បែរ​ផ្ទះ​នៅក្នុង​ទីក្រុង Metepec ដែលមាន​ចម្ងាយ​ពី​រដ្ឋធានី​ម៉ិ​ក​ស៊ី​កូ ៦៩ គីឡូម៉ែត្រ​។​

​    ​លោក Zacarias ធ្លាប់ជា​ចៅក្រម​ទទួលបន្ទុក​កាត់ក្តី​បណ្តឹងឧទ្ធរណ៍​របស់​អា​តឿ ដែល​បាន​ជាប់គុក​ដោយសារ​តួនាទី​របស់​វា​ជា​មេក្រុម​គ្រឿងញៀន Sinaloa Cartel ព្រមទាំង​ជន​ឈ្មោះ Miguel Trevino ដែល​ធ្លាប់ជា​មេក្រុម​គ្រឿងញៀន​ឈ្មោះ Zetas cartel​។​

​    ​ការបាញ់​នេះ​បាន​ជំរុញ​ឱ្យ​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក លោក Enrique Pena Nieto រៀបចំ​សន្និសីទកាសែត​មួយ ហើយ​បាន​ប្តេជ្ញា​ធ្វើការ​ស៊ើបអង្កេត ដោយ​ឱ្យ​អគ្គ​រដ្ឋអាជ្ញា​របស់គាត់​ទទួលបន្ទុក​។​

​    ​យោងតាម​ព័ត៌មាន​ក្នុងស្រុក​ឱ្យដឹងថា លោក Zacarias ត្រូវបាន​បាញ់​ចំក្បាល​នៅ​ចម្ងាយ​ដ៏​ជិត​បំផុត ហើយ​គាត់​បាន​ស្លាប់​ខណៈ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាលពី​ថ្ងៃទី ១៨ តុលា​៕

ប្រភព៖ អង់គ្កេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់