adverise with khmeread Luis su%c3%a1rez appeal rejected

បណ្តឹងឧទ្ធរណ៍​របស់​កីឡាករ Luis Suárez ត្រូវបាន​ច្រានចោល​

​គណៈកម្មាធិការ​បណ្តឹង​ឧទ្ធរណ៍​របស់​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ​បាន​ច្រានចោល​ករណី​របស់​ក្រុម Barcelona ក្នុងការ​ប្រឆាំង​ទៅនឹង​ការដាក់ពិន័យ​កីឡាករ Luis Suárez ពីរ​ប្រកួត​ក្នុងការ​ប្រកួត Copa del Rey​។​

​ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ុយ​រូ​ហ្គា​យ​រូបនេះ​ត្រូវបាន​ទទួលពិន័យ ដោយសារ​ជា​មេគំនិត​ក្នុងការ​បង្កជម្លោះ​នៅ​ផ្លូវ​ដើរចូល​ក្នុង​កីឡដ្ឋាន Camp Nou បន្ទាប់ពី​ក្រុម​របស់គាត់​ឈ្នះ​ក្រុម Espanyol ក្នុងការ​ប្រកួត​ខាប់​វគ្គ ១៦ ក្រុម​ចុងក្រោយ​ជើង​ទីមួយ​។​

​បើ​យោងតាម​របាយការណ៍​ដែល​បាន​ផ្ញើ​ដោយ​លោក​អាជ្ញាកណ្តាល Juan Martínez Munuera កីឡាករ Suárez បាន​រង់ចាំ​កីឡាករ​របស់​ក្រុម Espanyol បន្ទាប់ពី​ចប់​ការប្រកួត និង​បាន​កម្រោលចូល​ដាក់​ពួកគេ​ដោយ​និយាយថា "​អញ​កំពុង​ចាំ​ហ្អែ​ង​។ ហ្អែ​ង​ខ្លាំង​ហក់​មក ហ្អែ​ង​រស់នៅ​នាំ​តែ​ធ្ងន់​ផែនដី​នេះ​ទេ​ហា៎​"​។​

​របាយការណ៍​នោះ​ក៏បាន​និយាយទៀតថា ការ​ញុះញង់​នេះ​បាន​នាំ​ឲ្យ​មានការ​ប៉ះគ្នា​រវាង​កីឡាករ​ក្រុម​ទាំងពីរ រហូតដល់​មានការ​ចូលទៅ​អន្តរាគមន៍​ពី​សំណាក់​ក្រុម​សន្តិសុខ​និង​ក្រុម​គ្រូបង្វឹក​។​

​គណៈកម្មាធិការ​បណ្តឹង​ឧទ្ធរណ៍​បាន​វិនិច្ឆ័យ​ថា បណ្តឹង​របស់​ក្រុម Barcelona គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​ការសម្រេចចិត្ត​របស់​គ​ណៈ​ក​ម្មា​ធិ​ការប្រកួតប្រជែង​ត្រូវបាន​តម្កល់​រួចហើយ​។ ខ្សែប្រយុទ្ធ Suárez នឹង​ខកខាន​ការប្រកួត​ជើង​ទី​ពីរ​ជាមួយ​ក្រុម Espanyol ប៉ុន្តែ​ក្រុម​អ្នកមាន​បុណ្យ​មិនទាន់​យក​បញ្ហា​នេះ​ទៅ​សាលាក្តី​កី​ឡាអេ​ស្ប៉ា​ញ ដើម្បី​ព្យាយាម​ទទួលបាន​ការផ្អាក​ពី​២​ប្រកួត​មក​១​ប្រកួត​វិញ​នៅឡើយ​ទេ​៕

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់