adverise with khmeread Untitled 1

មិនគួរ​ឱ្យ​ជឿ​! វិធី​ទាំងនេះ​អាច​កម្ចាត់​ចៃ និង​តុកកែ​ឆ្កែ​យ៉ាង​មាន​ប្រសិទ្ធភាព​

    ​មិន​ថា​អ្នក​ស្រឡាញ់​ឆ្កែ​យ៉ាងណាទេ ប៉ុន្ដែ​អ្នក​នៅតែ​មិន​ចង់ឱ្យមាន​ចៃ​ឆ្កែ​នៅ​ជុំវិញ​ផ្ទះ និង​លើស​ត្វ​ជាទី​ស្រឡាញ់​របស់​អ្នក​ទេ​។ ប្រសិនបើ​ក្នុងផ្ទះ​មាន​ចៃ ឬ​តុកកែ​ឆ្កែ អ្នក​គួរ​ត្រៀមខ្លួន​កម្ចាត់​វា​ឱ្យ​ហើយ​ទៅ​។​

​    ​ខាងក្រោម​នេះ​គឺជា​វិធី​កម្ចាត់​ចៃ​ឆ្កែ និង​តុកកែ​ឆ្កែ និង​បង្ការ​មិនឱ្យ​វា​ត្រឡប់មកវិញ​ម្ដងទៀត​ទេ​។​

​    ​១. ក្រូចឆ្មា​
​    ​អ្នកត្រូវការ​ក្រូចឆ្មា ៣ ទៅ ៤ គ្រាប់​, ឆ្នាំង​មួយ​, ដប​សម្រាប់​បាញ់ និង​ទឹក ៣ កែវ​។ បន្ទាប់មក​ដាក់​ទឹក​ក្នុង​ឆ្នាំង​ដាំ​ឱ្យុះ និង​ដាក់​ក្រូចឆ្មា​ចូល (​ក្រូចឆ្មា​កាត់​ជា​ពីរ​ឬ​បី​កំណាត់ មិនបាច់​ច្របាច់​ទឹក​ទេ​) ហើយ​ទុកចោល ៣ ម៉ោង​។ 

​    ​ពេល​ចប់ សម្រិតទឹក​ចូលក្នុង​ដប​សម្រាប់​បាញ់​។ ប្រើ​វា​ទៅលើ​សត្វ​ចិញ្ចឹម​របស់​អ្នក ហើយ​ចៃ​ឆ្កែ ឬ​តុកកែ​ទាំងនោះ​នឹង​លែងមានទៀតហើយ​ដោយសា​រ​ពួកវា​ខ្លាច​ក្លិន​ក្រូចឆ្មា​។​

​    ​២. ស្ព្រា​យ​អាស៊ីត​
​    ​ស្រដៀង​នឹង​ក្រូចឆ្មា​ដែរ ចៃ​ឆ្កែ​មិន​ចូលចិត្ត​ទឹកខ្មេះ​ប៉ោម​នោះទេ​។ ពេល​អ្នកយក​ឆ្កែ​ឬ​ឆ្មា​ទៅ​ងូតទឹក កក់​ទឹកខ្មេះ​ប៉ោម​លើ​រាងកាយ​របស់​វា​។ ហើយ​អ្នក​ក៏​អាច​យក​ទឹកខ្មេះ​ប៉ោម​ដាក់​ក្នុង​ដប​បាញ់​លើ​ឆ្កែ​ឬ​ឆ្មា និង​ទុកចោល ៥ នាទី សឹម​យកទៅ​ងូតទឹក​ដុស​សាប៊ូ​ក៏បាន​ដែរ​។​

​    ​៣. ល្បិច​ទាក់ទាញ​វា​ឱ្យចូល​ក្នុង​អន្ទាក់​
​    ​ចៃ​ឆ្កែ ឬ​តុកកែ​ទាំងនោះ​ចូលចិត្ត​ពន្លឺ​ណាស់​។ លោកអ្នក​អាច​បោក​បញ្ឆោត​វា​ឱ្យចូល​ក្នុង​អន្ទាក់​បាន​យ៉ាង​ងាយ​។ អ្នក​គ្រាន់​តែមាន​ចាន​រាក់​មួយ ទឹក​ក្ដៅ សាប៊ូម្សៅ​ខ្លះៗ និង​របស់​សំខាន់បំផុត​គឺ​ពន្លឺភ្លើង​ពេលយប់​។​

​    ​ដាក់​ទឹក​ក្ដៅ​ក្នុង​ចាន​រាក់​នោះ​ជាមួយនឹង​សាប៊ូម្សៅ​។ ដាក់​វា​នៅក្រោម​ពន្លឺភ្លើង​ពេល​រាត្រី វា​នឹង​នាំគ្នា​សម្រុកចូល​ចាន​នេះ ងាប់​តែម្តង​។ ព្រឹក​ឡើង​យកទៅ​ចាក់ចោល​កន្លែង​មាន​សុវត្ថិភាព ហើយ​ធ្វើបែបនេះ​ម្ដង​ហើយ​ម្ដងទៀត​រហូតដល់​តែ​វា​អស់ពី​ផ្ទះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់