adverise with khmeread Untitled 1

៧ ចំណុច​ងាយៗ​ជួយ​រក្សា​សុខភាព​ប្រដាប់ភេទ​នារី និង​ជួយ​ឱ្យ​វា​នៅ​ក្មេង​! ចំណុច​ទី ៦ សំខាន់​ជាងគេ​បំផុត​

    ​សរីរាង្គ​ប្រដាប់បន្តពូជ​គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​ស្ត្រី ហេតុនេះហើយ​វា​គឺ​ការចាំបាច់​ដែល​អ្នក​ត្រូវ​ដឹង​ពី​របៀប​ថែរក្សា​សុខភាព​របស់​វា​។ ប្រដាប់បន្ដពូជ​គឺ​លូតលាស់​ឡើង​ដំណើរ​គ្នា​ជាមួយនឹង​រាងកាយ​របស់​អ្នក​។ អ្នក​អាច​ប្រើ​ផលិតផល​បង្ការ​ភាព​ចាស់ ដែល​អាចធ្វើឱ្យ​អ្នក​នៅ​វ័យក្មេង​ស្រស់ស្អាត​បាន ប៉ុន្ដែ​មិនអាច​ធ្វើ​រឿងនេះ​លើ​ប្រដាប់បន្តពូជ​បានទេ ជាពិសេស​ប្រដាប់ភេទ​នារី​ជា​កន្លែង​ដែល​ងាយ​រង​ភាព​ចាស់​មុន​អាយុ​បំផុត​។ 

​    ​ខាងក្រោម​នេះ​គឺជា​វិធី​ថែរក្សា​ប្រដាប់បន្តពូជ​ឱ្យមាន​សុខភាព​ល្អ និង​មាន​ស្ថិរភាព​៖

​    ​១. ការរក្សា​អនាម័យ​ល្អ​
​    ​ក្លិន​ទ្វារមាស​មិនល្អ​គឺជា​បញ្ហា​ទូទៅ​មួយ​សម្រាប់​ស្ត្រី​។ ដើម្បី​បញ្ឈប់​រឿងនេះ អ្នក​គួរ​លាង​សម្អាត​វា​ឱ្យបាន ២ ដង​ក្នុង​មួយថ្ងៃ​ជាមួយនឹង​សាប៊ូ និង​ទឹក​ក្ដៅ​ឧណ្ហៗ​។ ត្រូវ​យកចិត្តទុកដាក់​លើស​ក់​សារ​ធារ​ណៈ​នៅ​ជុំវិញ​ទ្វារមាស ព្រោះ​ស្បែ​កនៅ​ផ្នែក​នេះ​មាន​ក្រពេញ​ញើស ដែល​អាចធ្វើ​ឱ្យមាន​ក្លិន​មិនល្អ​។ អ្នក​អាច​លាង​វា​ជាមួយនឹង​ទឹកតែ​ក្លិន​ឈ្ងុយ និង​ចៀសវាង​សាប៊ូ​មាន​ជាតិ Alkaline ខ្ពស់​។​

​    ​២. កោរ​ឬ​កាត់សក់​នៅ​តំបន់​ឯកជន​
​    ​អ្នកនឹង​រក្សា​អនាម័យ​ប្រដាប់ភេទ​របស់​អ្នក​យ៉ាង​ងាយស្រួល ដោយ​ត្រូវ​កាត់ចោល​ឬ​កោរសក់​ឯកជន​ដែលជា​កន្លែង​ផ្ទុក​បាក់តេរី​។​

​    ​៣. ត្រូវឱ្យ​ប្រដាប់ភេទ​របស់​អ្នក​បាន​ដកដង្ហើម​តាមរយៈ​ខោ​ត្រ​នា​ប់​ធូរ​
​    ​មិនត្រូវ​ស្លៀកខោ​ត្រ​នា​ប់​បិទ​ជិត​តឹង​ពេក​ទេ​។ ត្រូវ​ស្លៀកខោ​ត្រ​នា​ប់​ធ្វើ​ពី​ក្រណាត់​ស្តើង​និង​មិន​តឹង​ពេក​។ វា​អនុញ្ញាត​ឱ្យមាន​ដង្ហើម​ចេញចូល បើ​មិន​ដូច្នេះ​ទេវា​នឹង​បង្ក​ជា​បាក់តេរី​ផ្សេងៗ ពេល​ហប់​បែកញើស​សើម​។​

​    ​៤. អ្នក​ត្រូវ​ផ្លាស់​ខោ​ត្រ​នា​ប់ ១ ថ្ងៃ ១ សម្រាប់​
​    ​នេះ​មានន័យថា​ដូរ​រាល់ថ្ងៃ ដោយសារ​ការបត់​ជើង​តូច​តាម​ទ្វា​មាស​ងាយ​បន្សល់​នូវ​បាកតេរី​ដែល​បង្ក​ឱ្យ​កើត​រើម ស្វាយ ។​ល​។ ជាពិសេស​ពេល​ស្ត្រី​មក​រដូវ​។​

​    ​៥. ហាម​ដាច់ខាត​មិនត្រូវ​បាញ់​ទឹកអប់​លើ​បបូរមាត់​ទ្វារមាស​ទេ
​    ​ទឹកអប់​អាច​រំខាន​ដល់​ការគ្រប់គ្រង​តុល្យភាព​អាស៊ីត pH ដែល​លទ្ធផល​ចុងក្រោយ​គឺ​ឆ្លង​មេរោគ​។​

​    ​៦. ទៅ​ពេទ្យ​ផ្នែក​រោគ​ស្ត្រី​ឱ្យបាន​ញឹកញាប់​
​    ​ស្ត្រី​ទាំងឡាយ​គួរ​ទៅរក​ពេទ្យ​រោគ​ស្ត្រី​យ៉ាងហោចណាស់ ២ ដង​ក្នុង​មួយឆ្នាំ​។ ហើយ​នេះ​គឺជា​ដំបូន្មាន​សម្រាប់​ស្ត្រី​ណា​ដែលមាន​សកម្មភាព​ផ្លូវភេទ​ញឹកញាប់ និង​ស្ត្រី​ដែលមាន​អាយុ ២១ ឆ្នាំ​ឡើងទៅ​។ ហើយ​អ្នក​គួរតែ​តេស្ត​រក​មេរោគ​ដែល​ឧស្ស​ហ៍​កើតឡើង តេស្ត​រក​មហារីក និង​ស្កែ​ន​អេកូ​លើ​ក្រពេញ​អូវែ និង​ស្បូន​។​

​    ​៧. តើ​អ្នកដឹង​ទេ​ថា អ្នក​អាចធ្វើឱ្យ​ទ្វារមាស​របស់​អ្នកមាន​រសជាតិ​?
​    ​បរិភោគ​របប​អាហារ​ត្រឹមត្រូវ​អាច​ជំរុញ​ឱ្យ​ទឹក​ទ្វារមាស​មាន​រសជាតិ​។ ពិសា​ផ្លែឈើ​ឱ្យបាន​ច្រើន ព្រោះ​ផ្លែឈើ​ទាំងនោះ​មាន​ស្ករ​ធម្មជាតិ ក្នុងនោះ​រួមមាន​ទំពាំងបាយជូរ ផ្លែ​ប៉ោម ស្វាយ ។​ល​។ ចៀសវាង​បរិភោគ​ខ្ទឹមស ខ្ទឹមបារាំង អាហារ​ហឺរ និង​ពិសា​កាហ្វេ និង​ជាតិ​អាល់កុល វា​ធ្វើឱ្យប៉ះពាល់​ដល់​ក្លិន​ទឹក​ទ្វារមាស​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់