adverise with khmeread Unnamed %281%29

ស្រវឹងស្រា​បើករថយន្ត​ក្នុង​ល្បឿន​លឿន​យក​ចង្កូត​មិនទាន់​ជ្រុល​បង្គោល​ភ្លើង​ខ្ទេច ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ឡើង​ជោកជាំ​និង​បើករថយន្ត​ស៊េរី​ទំនើប​លឿន​ដល់​ផ្លូវកែង​បួង​ចង្កូត​មិនទាន់​ក៏​ជ្រុល​ទៅបុក​បង្គ​ល​ភ្លើង​ដែក​ពេញទំហឹង​បណ្ដាលឱ្យ​រង​ការខូចខាត​រថយន្ត​បង្ក​ផ្នែក​ខាងមុខ​យ៉ាងដំណំ សំណាងល្អ​មិន​គ្រោះថ្នាក់​ដល់​ជីវិត។​

    ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៌​ដ៏រ​ន្ឋ​ត់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១​និង ៣៥​នាទី​យប់​ថ្ងៃទី​២០​ ខែតុលា​ ឆ្នាំ​២០១៦​ តាម​បណ្ដោយ​ផ្លូវ​លេខ​៦៣​ កែង​ផ្លូវ​លេខ​៤៦៦​ត្រង់ចំណុច​មុខ​សាលា​ភូមិ​មិ​ន្ទ​រដ្ឋបាល​ស្ថិត​ក្នុ​​ង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។​

    យោងតាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​រថយន្ត​ម៉ាក ​LAND CRUISER ពណ៌​ស្ក ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2M-6506 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុងស្ថានភាព​ស្រវឹងស្រា​ជោក​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​បើក​លឿន​។​

    លុះ​មកដល់​ចំណុចកើតហេតុ​ផ្លូវកែង​បួង​ចង្កូត​មិនទានបាន​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​ដែក​ពេញទំហឹង​លាន់​សូរដូច​រន្ទះ​ បណ្ដាលឱ្យ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​និង​ផ្ទុះ​ពោង​តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​

    ភ្លាមៗ​នោះគេ​ឃើញ​អ្នកបើកបរ​រថយន្ត​បាន​បើកទ្វារ​ចេញ​ហើយ​មាន​ម៉ូតូ​១​គ្រឿង​ជិះ​មក​ឌុប​យកទៅ​បាត់​ដោយ​បន្សល់ទុក​រថយន្ត​នៅនឹងកន្លែង​កើតហេតុ​។​

    ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បានមក​ដល់​ហើយ​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ករ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់​នៅពេល​ក្រោយ​៕

 

adverise with khmeread

មតិយោបល់