adverise with khmeread Unnamed

ជិះម៉ូតូ​បុក​គេហើយ​វាយគេឱ្យ​រងរបួស​ធ្ងន់ទៀត (​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​រងរបួស​ធ្ងន់​បន្ទាប់ពី​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវគេ​ដេញ​វាយ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ម្នាក់ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​៨​ និង​៤០​នាទី​យប់​ថ្ងៃទី​២០ ខែតុលា​ ឆ្នាំ​២០១៦​ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​ខាងលើ​៣​ភូមិ​ថ្នល់បំបែក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ជន​រង​ជិះ​ម៉ូតូ​ម៉ាក​សង​សេ​១១០​ ពណ៌​ខ្មៅ ​ពាក់​ស្លាក់ ភ្នំពេញ ​1BE,2359 ​បើក​ប​រ​ក្នុង​ទិ​ដៅ​ពី​ត្បូង​ទៅ​ជើង​ជិះ​ម្នាក់ឯង​។​

    តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១១០ ​ពណ៌​ខ្មៅ ​ពាក់​ស្លាក់ ភ្នំពេញ​ 1BE-2359​ បើកបរ​ក្នុងទិសដៅ​ក​ពី​ត្បូង​ទៅ​ជើង​ម្នាក់ឯង។ លុះ​មកដល់​ចំណុចកើតហេតុ​គេ​ឃើញ​ម៉ូតូ​បង្ក​ជិះ​គ្នា​២​នាក់​បើក​ឆ្លងផ្លូវ​ក្នុងទិសដៅ​លិច​កើត​ហើយ​បុក​ម៉ូតូ​រងគ្រោះ​បណ្តាលឱ្យ​រងរបួស​ស្រាល។​

    បន្ទាប់មក​ភាគី ម៉ូតូ​បង្ក​បាន​វាយ​ទៅលើ​ជនរងគ្រោះ​បណ្តាលឱ្យ​ជនរងគ្រោះ​សន្លប់​ស្តូក បន្ទាប់មក​ភាគី​បង្ក​បាន​បើក​ម៉ូតូ​រត់គេច​បាត់​។​

    ប្រភព​ដដែល​បាន​បន្តទៀតថា ខណៈពេលដែល​ជនរងគ្រោះ​បាន​ដួល ​ភា​គី​ខាង​ម៉ូតូ​បង្ក​បាន​ឈ្លោះ​ជាមួយ​ជនរងគ្រោះ​ដោយ​ចោទប្រកាន់ថា​ជនរងគ្រោះ​ជា​អ្នកបើក​បុ​ក។​

    ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​របស់​អង្គភាព​៧១​បាន​ដឹក​ជនរងគ្រោះ​ទៅ​មន្ទី​ពេទ្យ​ព្រះកុសុមៈ។ ចំណែក​ម៉ូតូ​ត្រូវបាន សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​ចោមចៅ៕

 

adverise with khmeread

មតិយោបល់