adverise with khmeread 1415204587467 wps 24 uruguayan striker luis su

Luis Suarez លើក​ពានរង្វាន់​ស្បែកជើង​មាស​មួយ​កាលពី​យប់មិញ​

    ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ុយ​រូ​ហ្គា​យ Luis Suarez របស់ Barcelona កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានឈ្នះ​ពានរង្វាន់​ស្បែកជើង​មាស (Golden Shoe) សម្រាប់​ការ​ស៊ុត​ចូល​ច្រើនជាងគេ​ក្នុង​តំបន់​អឺរ៉ុប​កាលពី​រដូវ​កាល​មុន ហើយ​គាត់​បាន​សារភាពថា គាត់​មិនដែល​ស្រមៃ​ថា​នឹង​ក្លាយជា​សមាជិក​លេចធ្លោ​បំផុត​នៃ​ខ្សែប្រយុទ្ធ​ដ៏​កំពូល​ម្នាក់​នោះឡើយ​។ 

​    ​Suarez និយាយ​នៅ​ពិធី​ទទួល​ពានរង្វាន់​នៅ​ទីក្រុង Barcelona ថា "​ខ្ញុំ​មិនបាន​ស្រមៃ​ឃើញ​ខ្លួនឯង​ក្លាយជា​អ្នក​ស៊ុត​ចូល​ទី​ដ៏​កំពូល​នោះទេ​។ ខ្ញុំ​គ្រាន់តែ​គិត​អំពី​ការ​ក្លាយជា​ជើងឯក និង​ឈ្នះ Champions League តែប៉ុណ្ណោះ​"​។ 

​    ​អតីត​ខ្សែប្រយុទ្ធ​ហង្ស​ក្រហម Liverpool ដែល​ផ្ទេរ​មក​ទឹកដី Camp Nou ក្នុង​ឆ្នាំ​២០១៤ រូបនេះ បាន​ស៊ុត​បញ្ចូល​ទី​ចំនួន ៤០ គ្រាប់​ក្នុង​ក្របខ័ណ្ឌ La Liga រដូវ​កាល​មុន ខណៈដែល​ក្រុម​របស់លោក Luis Enrique ផ្តួល Real Madrid លើក​ពាន​លី​ក​កំពូល​អេ​ស្ប៉ា​ញ​នេះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់