adverise with khmeread  92005781 pogba getty

Paul Pogba ស៊ុត​កោង​ពី​ចម្ងាយ​ញាក់សាច់ ជួយ​ឱ្យ Man U ឈ្នះ Fenerbahce ក្នុង​លទ្ធផល ៤-១ យប់មិញ​នេះ​

     Paul Pogba អាច​ស្វែងរក​គ្រាប់​បាល់​បាន​ចំនួន​ពីរ​គ្រាប់ ខណៈដែល​បិសាច​ក្រហម Manchester United ទទួលបាន​ជ័យជម្នះ​ត្រជាក់ត្រជុំ​ទៅលើ Fenerbahce ក្នុង​លទ្ធផល ៤-១ និង​បាន​ឡើងទៅ​ចំណាត់ថ្នាក់​ទី​ពីរ​ក្នុង​ដំណើរ​ប្រជែង​ពានរង្វាន់ Europa League ពូ​ល A កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​។​

​    ​ទន្ទឹមនឹង Wayne Roone ត្រឡប់មក​សាជាថ្មី​ម្តងទៀត​មកកាន់​ឈុត​ជម្រើស​ដំបូង បិសាច​ក្រហម​មិនបាន​បង្កើត​ឱកាស​បាន​ច្រើន​ណាស់ណា​នោះទេ មុន​ពេលដែល​ក្រុម​ភ្ញៀវ​តួ​ក​គី​បង្កឱ្យមាន​កំហុស​នៃ​គ្រាប់​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​ផ្ទួនៗ​។​

​    ​តារា​ថ្លៃ​ដាច់​គេ​លើ​លោក​នាពេល​បច្ចុប្បន្ន Pogba ជាស​ម្រេច​នូវ​គ្រាប់​បាល់​ពិន័យ​មួយ​នេះ បន្ទាប់ពី Simon Kjaer បាន​បង្កឱ្យមាន​កំហុស​ទៅលើ Juan Mata មុនពេល​ដែល Anthony Martial ជាស​ម្រេច​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​ទី​ពីរ ក្រោយ​ការ​ច្រាន​ពី​សំណាក់​កីឡាករ Sener Ozbayrakli ។​

​    ​Pogba បានធ្វើឱ្យ​ប្រិយមិត្ត​ក្រុម​ម្ចាស់ផ្ទះ​ភាព​ភ្ញាក់ផ្អើល បន្ទាប់ពី​ការ​ស៊ុត​កោង​ចេញពី​ចម្ងាយ​ដ៏​អស្ចារ្យ​របស់ខ្លួន ខណៈដែល Jesse Lingard បាន​បន្ថែម​ក្តីរំភើប​បន្ថែម​ទៅដល់​ប្រិយមិត្ត​របស់ខ្លួន​ជាមួយនឹង​គ្រាប់​បាល់​ពី​ចម្ងាយ​ស្រដៀង​គ្នា​នេះដែរ ដែល​ធ្វើឱ្យ​ការប្រកួត​មួយ​នេះ​មើលទៅ​ពិតជា​ឈ្នះ​យ៉ាង​ងាយស្រួល​សម្រាប់​បិសាច​ក្រហម​។​

​ខាងក្រោម​នេះ​ជា​លទ្ធផល​បញ្ចប់​ការប្រកួត​សម្រាប់​គូ​ផ្សេងៗ​ទៀត​ក្នុង Europa League កាលពី​យប់មិញ​នេះ​!៕


Ricardinho (Own goal) HD - St Etienne 1-0... par LiG2Fr

Nicolai Jorgensen Goal HD - Feyenoord 1-0 Zorya... par LiG2Fr

 

adverise with khmeread

មតិយោបល់