adverise with khmeread Woman 1

ស្ត្រីម្នាក់ប្រព្រឹត្តិសកម្មភាពសិចជាមួយមិត្តប្រុសកណ្តាលថ្ងៃចែស ហើយស្រែកដាក់ប៉ូលិសកុំឲ្យមករំខានទៀត

          ស្ត្រីម្នាក់ត្រូវ​បាន​គេលួច​ថតពេលកំពុង​ប្រព្រឹត្តិ​សកម្មភាព​សិច​ជាមួយ​មិត្ត​ប្រុស​កណ្តាល​ថ្ងៃចែសនៅមុន​ពេលនាង​ងាក​ទៅ​សំឡក់​ដាក់​ប៉ូលិស​ដែល​ព្យា​យាម​បញ្ឈប់​នាង។ អ្នក​ដំណើរបាននាំគ្នាងាក​មើល​សកម្មភាពនេះ ខណៈ​ពេល​ដែលពួកគេ​ដើរ​កាត់​។

          បុរស​ម្នាក់នេះ​ហាក់ដូចជា​កំពុង​ត្រេកត្រអាល​នឹងសកម្មភាព​របស់​ដៃគូ​ ដោយ​​គាត់​ឈរ​ផ្អែក​ជញ្ជាំង​​ហើយទម្លាក់ខោដល់​កជើង​ហើយ​យក​ដៃ​ទ្រក្បាល​ពីក្រោយ។ ចំណែក​មិត្ត​ស្រីរបស់គាត់វិញដោះអាវចេញទុក​តែ​អាវទ្រនាប់​ មុន​ពេល​នាងលុត​ជង្គង់ចុះនៅលើ​ស្មៅ។

          ដោយ​មិនខ្ចីបិទបាំង​នៅពេល​រថយន្តប៉ូលិស​មក​ដល់កន្លែង​កើត​ហេតុ នាង​ចាប់ផ្តើម​តវ៉ា​ជាមួយមន្ត្រីម្នាក់​ដែល​ដើរ​សំដៅ​មក​ជួប​ពួកគេ​ ខណៈ​ពេល​គូស្នេហ៍​របស់នាងរាដៃចេញ ហាក់ដូចជា​ចង់និយាយថា “​កុំ​រារាំង​យើង​នៅពេល​នេះ”។

          សេចក្តីរាយការណ៍​របស់បណ្តាញព័ត៌មាន​ក្នុងស្រុក​បាន​ឲ្យ​ដឹងថា ស្ត្រីមិន ស្គាល់ឈ្មោះ ដែល​ត្រូវ​បាន​គេចាប់ខ្លួន​ជាមួយនឹង​មិត្តប្រុស​បាន​ប្រាប់​មន្ត្រីប៉ូលិស​ដែល​ស្នើ​ឲ្យនាង​ឈប់​សកម្មភាព​សិច​ថា “​ខ្ញុំ​មិនឈប់ទេ ពីព្រោះខ្ញុំ​មិន​ចង់ឈប់។ គាត់គឺជា​មិត្តប្រុស​របស់ខ្ញុំ ហើយ​ខ្ញុំ​ធ្វើ​បែបនេះនៅ​កន្លែង​ដែល​ខ្ញុំ​ពេញ​ចិត្ត។ ប្រ សិនបើអ្នក​ចង់ ខ្ញុំនឹងធ្វើ​វានៅចំពោះ​មុខ​អ្នក​។ អ្នក​មិនអាច​នាំខ្ញុំចេញ​ពី​នេះបានទេ ។​ អ្នកមិនអាចឃុំខ្លួនខ្ញុំ​ដោយ​សារតែ​រឿងនេះទេ”។

          អ្នកទាំងពីរ​ត្រូវ​បាន​ចាប់ខ្លួន​ដោយសារតែ​សកម្មភាព​មិនសមរម្យ​តាមទី សាធារណៈ ហើយ​ត្រូវបាននាំខ្លួន​ទៅ​ប៉ុស្តិ៍ប៉ូលិស​និង​ផ្តិតមេដៃ​។ អ្នក​ទាំង​ពីរក៏​ត្រូវ​បាន​ចោទប្រកាន់​ផងដែរ។

          ហេតុការណ៍​ក្តៅសាច់នេះកើតឡើង​កាល​ពី​ព្រឹក​ថ្ងៃច័ន្ទ​នៅ​ក្រៅរង្គសាល​មួយ​កន្លែង​នៅ​ទីក្រុង Zarate នៃខេត្ត Buenos Aires ប្រទេសអាហ្សង់ទីន៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់