adverise with khmeread 14803098 1152263181527222 608555305 o

ចោរ ៦ នាក់នេះប្លន់ Today របស់អ្នកគ្រូម្នាក់ តែស៊យជិះរត់មិនបានប៉ុន្មានផងអស់សាំង ជាប់ខ្នោះ

    ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ក្នុងចំណោម​បក្ខពួក​៦​នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នង​ករណី​លួច​ម៉ូតូ ​០១​ គ្រឿង​នៅ​យប់​ថ្ងៃទី​២០ ​តុលា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​០១ ​និង​៣០ រំលង​អា​ធ្រា​ត្រ​នៅ ចំណុច​មុខ​បន្ទប់ជួល​ (​គ្មាន​លេខ​)​ ផ្លូវ​បេតុង​ក្រុមទី​១៦ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​មាន​គ្នា​ចំនួន​០៦​នាក់​គឺ​១-​ឈ្មោះ ឡុ​វ វិសាល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ខ្មែរ (​ឃាត់ខ្លួន​បាន​), ២-​ឈ្មោះ ជូ ម៉េង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ខ្មែរ (​ឃាត់ខ្លួន​បាន​), ៣-​ឈ្មោះ វ៉ាន់ សារឿន ហៅ (​ត្រូ​)​ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ខ្មែរ (​គេចខ្លួនបាត់​), ៤-​ឈ្មោះ អា ចក់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ខ្មែរ (​គេចខ្លួនបាត់​), ៥-​ឈ្មោះ វ៉ៃ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ខ្មែរ (​គេចខ្លួនបាត់​) ​និង​៦-​ឈ្មោះ ច​ន្នី ភេទ​ស្រី អាយុ​១៨​ឆ្នាំ​ខ្មែរ (​គេចខ្លួនបាត់​)​។​

    ចំណែក​ជនរងគ្រោះ​ ឈ្មោះ ទ្រី គ​ន្ធា ភេទ​ស្រី អាយុ​២៩​ឆ្នាំ ខ្មែរ ទីលំនៅ​ចំ​ណុ​ច​កើតហេតុ​ខាងលើ មុខរបរ​គ្រូបង្រៀន​។ ​ម៉ូតូ​ជនរងគ្រោះ​ម៉ាក​HONDA TODAY(​ធូ​ដេ​) ពណ៌​ឈាមជ្រូក ស្លាក​លេខ ភ្នំពេញ​ 1CG-0291 (​ប្រគល់ជូន​រងគ្រោះ​វិញ​)​។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​ទុក​ម៉ូតូ​នៅមុខ​បន្ទប់​ជួល​រួច​ចូលដេក ហើយ​ជនសង្ស័យ ចូល​លួចបាន ជិះ​គ្នា​ចំនួន ​០២​ នាក់​ចេញ​ហើយ​អស់​សាំង បណ្ដើរ​ដល់​ភូមិ​សាមគ្គី សង្កាត់ ប្ញ​ស្សី​កែវ ហើយ​កម្លាំង​ល្បាត​អធិការដ្ឋាន ​និង​កម្លាំង​ប៉ុស្តិ៍ សហការ​ជាមួយ​ប្រជា​ការ​ពារ បាន​ឃាត់​ជនសង្ស័យ​នាំមក​ប៉ុស្តិ៍​ទួល​សង្កែ ធ្វើការ​សាកសួរ​។​

    ករណី​ខាងលើ អធិការដ្ឋាន និង​ប៉ុស្តិ៍​កសាង​សំណុំរឿង​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់ និង​បន្ត​ស្រាវជ្រាវ​បក្សពួក​ដែល​សេសសល់​ទៀត៕

adverise with khmeread

មតិយោបល់