adverise with khmeread 14725181 1152277464859127 2118985039 o

ឆក់​កាបូបឥតល្ហែ! សូម្បីតែមនុស្សចាស់ក៏មិនលើកលែង

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​២​នាក់​ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​យួរដៃ​ដោយ​ប្រើ​ហិង្សា​ប្រតាយប្រតប់​ដួល​ម៉ូតូ​ បណ្តាលឱ្យ​ជនរងគ្រោះ​រងរបួស​ទាំង​បីនាក់ កើតឡើង​នៅ​ថ្ងៃទី​២០ ​តុលា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៦​ព្រលប់​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ក្រុមទី​០១ ភូមិ​ឃ្លាំង​សាំង  សង្កាត់​-​ខណ្ឌឫស្សីកែវ។

    ប៉ូលិស​បានឱ្យដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហ្វី​ណូ​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1BL -7941​ មាន​គ្នា​បីនាក់​ទៅ​ញ៉ាំ​ការ​គេ។​ ពេលមកដល់​ចំណុចកើតហេតុ​ត្រូវ​ជនសង្ស័យ​ជិះ​ម៉ូតូ​ម៉ា​កស្ទេ​បមាន​គ្នា​ពីរ​នាក់​ធ្វើ​សកម្មភាព​ឆក់យក​កាបូប​យួរដៃ​ពីរ​ជនរងគ្រោះ​បណ្តាលឱ្យ​ដួល​រងរបួស។​

    ស្របពេលនោះ​សមត្ថកិច្ច​ខណ្ឌ​ប៉ុស្តិ៍​ល្បាត​ធ្វើ​អន្តរាគមន៍​ឃាត់​បាន​ជនសង្ស័យ​ម្នាក់​។​ រីឯ​គ្នា​វា​ម្នាក់ទៀត​បាន​បើក​ម៉ូតូ​រត់គេច​បាត់​។​ ជនសង្ស័យ ឈ្មោះ ​ទួន រតនៈ​ភេទ ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​២២៥៤ ផ្លូវ​៩៣ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ មុខរបរ​មិន​ពិតប្រាកដ (​ឃាត់​បាន​)​។ រីឯ​ជនសង្ស័យ​ម្នាក់ទៀត​គេច​បាត់ឈ្មោះ រី ភេទ​ប្រុស អាយុ​ប្រហែល​២៨​ឆ្នាំ មាន​ទីលំនៅ​ម្តុំ​មាត់ទន្លេ​ទួល​សង្កែ។​

    ចំណែក ជនរងគ្រោះ​ទី​១- ឈ្មោះ នួន​ សេង​យន់ ភេទ​ស្រី អាយុ​៦៨​ឆ្នាំ​, ជនរងគ្រោះ​ទី​២-​ឈ្មោះ នួន ​ណា​រុន ភេទ​ស្រី អាយុ​៣២​ឆ្នាំ​និង​ជនរងគ្រោះ​ទី​៣-​ឈ្មោះ ​ខេមរា​ សុ​ម៉ា​វ​តី ភេទ​ស្រី អាយុ​៦​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៩៩ ផ្លូវ​បេតុង ក្រុមទី​៧ ភូមិ​មិត្តភាព​ ​សង្កាត់​ឬ​ស្សី​កែវ​។​

    បច្ចុប្បន្ន​ផ្នែក​ជំនាញ​ខណ្ឌ​-​ប៉ុស្តិ៍​បាន​សាកសួរ​យក​ចំលើយ និង​បន្ត​ស្រាវជ្រាវ​ចាប់​បក្សពួក​ដែល​នៅ​សេសសល់​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

adverise with khmeread

មតិយោបល់