adverise with khmeread Main ronaldo budda

មួយ​សន្លឹក​របស់ Cristiano Ronaldo ធ្វើឱ្យ​អ្នក​កាន់សាសនា​ព្រះពុទ្ធ​ក្តៅក្រហាយ​គ្រប់គ្នា​

​    ​រឿង​មួយ​នេះ​នឹង​ធ្វើឱ្យ​ប្រជាជន​មួយចំនួន​លើ​ពិភពលោក​ភ្ញាក់ផ្អើល​មិន​ស្ទើរ​នោះទេ​។​

​    ​Cristiano Ronaldo បាន​ក្លាយទៅជា​ប្រធានបទ​ដ៏​ច្របូកច្របល់​មួយ​នៅលើ​ប្រព័ន្ធ​អ៊ីនធឺណិត​កាលពី​ព្រហស្បតិ៍​ម្សិលមិញ​នេះ ពេលដែល​គាត់​បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​របស់ខ្លួន និង​រូប​បដិមា​ព្រះពុទ្ធ​មួយអង្គ​ចូលទៅក្នុង​បណ្តាញ​សង្គម Instagram និង Facebook ។​

​    ​សម្រាប់​មនុស្ស​មួយចំនួន​ក្នុង​ពិភពលោក​ប្រហែលជា​គិតថា​វា​គ្មានអ្វី​ចម្លែក និង​ខុស​ប្រក្រតី​នោះឡើយ រហូតដល់​អ្នក​កត់សម្គាល់​ឃើញ នូវ​កន្លែង​ដែល Ronaldo បានដាក់​ជើង​ខាងស្តាំ​ដ៏​ល្បីល្បាញ​របស់ខ្លួន​នៅ​ពីលើ​នោះ​។​

​    ​ដោយសារតែ គាត់​បានដាក់​ជើង​រប​ស់​ខ្លួន​នៅ​ចំពោះមុខ​ព្រះភ័ក្ត្រ​នៃ​រូបសំណាក​ព្រះពុទ្ធ​អង្គ ជាហេតុ​ធ្វើឱ្យ​បណ្តា​ប្រជាជន​កាន់សាសនា​ព្រះពុទ្ធ​ខឹងសម្បារ​នឹង​កីឡាករ​រូបនេះ​ជាខ្លាំង​។​

​    ​ជាការ​ពិត គាត់​មិនមាន​បំណង​ប្រមាថ​ម៉ាក់​ងាយ​សាសនាព្រះពុទ្ធ​ទេ ប៉ុន្តែ​រូប​មួយ​សន្លឹក​នេះ​បានធ្វើឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ពុទ្ធសាសនិក​ជាច្រើន​នាក់​រួចទៅហើយ​។ 

​    ​មួយ​សន្លឹក​នេះ​នឹងធ្វើ​ឱ្យ Ronaldo បាត់បង់​អ្នកគាំទ្រ​មិនតិច​ទេ ជាពិសេស​អ្នក​កាន់សាសនា​ព្រះពុទ្ធ​៕

adverise with khmeread

មតិយោបល់