adverise with khmeread 1

ជិះ​ម៉ូតូ​សុខៗ យក​ដុំថ្ម​គប់​បែកក្បាល​...​ប៉ូលិស​ឃាត់ខ្លួន​បាន​ម្នាក់​

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​២០​ តុលា ក្នុងករណី​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​ដោយ​យក​ដុំថ្ម​វាយ​របួស​ក្បាល​នៅ​យប់​ថ្ងៃទី​១៦ ​តុលា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៨ ​និង​២០​យប់​នៅ​ចំណុច​មុខ​បន្ទប់ ផ្លូវ​៦២R ក្រុមទី​១០ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ​ខណ្ឌឫស្សីកែវ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​មាន​គ្នា​ចំនួន ​០២ ​នាក់ គឺ​១-​ឈ្មោះ ធី​ម ឌី​ណា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ខ្មែរ (​ឃាត់ខ្លួន​បាន​)​ និង​២-​ឈ្មោះ វ៉ាន់ ភេទ​ប្រុស ប្រហែល​អាយុ​៣៦​ឆ្នាំ ខ្មែរ (​គេចខ្លួនបាត់​)​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ស៊ា សុធា​រ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ របួស ចំហៀង​ក្បាល​ខាងឆ្វេង។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​បាន​ឌុប​ប្រពន្ធ​និង​ឈ្មោះ ហ៊​ត ស៊ីណា ភេទ​ស្រី​មក​ពី​ដើរលេង លុះដល់​ចំណុចកើតហេតុ ជនសង្ស័យ​ឈ្មោះ ធី​ម ឌី​ណា បាន​ឌុប​បក្ខពួក​ឈ្មោះ វ៉ាន់ មក​វាយ​ជនរងគ្រោះ​នឹង​ដុំថ្ម​រួច​ជិះ​ម៉ូតូ​គេចខ្លួន​បាត់អស់​ទៅ​។​

    លុះ​នៅ​ថ្ងៃទី​២០ ​តុលា​​ ឆ្នាំ​២០១៦ វេលា​ម៉ោង​១០​សមត្ថកិច្ច​ប៉ុស្តិ៍​បានធ្វើ​លិខិត​កោះហៅ​ជនសង្ស័យ​ឈ្មោះ​ ធី​ម ឌី​ណា ដើម្បី​ធ្វើការ​សាកសួរ​រួច​សារភាពថា​ ខ្លួន​បាន​ឌុប​ឈ្មោះ វ៉ាន់ ​​មក​វាយ​ជនរងគ្រោះ​ប្រាកដ​មែន ហើយក៏​ឃាត់ខ្លួន​តែម្តង។​

    ករណី​ខាងលើ អធិការដ្ឋាន និង​ប៉ុស្តិ៍​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្តតាម​នីតិវិធី​ច្បាប់ និង​បន្ត​ស្រា​ជ្រាវ​បក្ខពួក​ទៀត​៕

adverise with khmeread

មតិយោបល់