adverise with khmeread Luis suarez and patrice evra 1024x576

Patrice Evra កប់​ចោល​គំនុំ​ចាស់ មក​អបអរ Luis Suarez ដែល​ឈ្នះ​ពាន​ស្បែកជើង​មាស​

    ​Patrice Evra គឺជា​បុរស​ម្នាក់​ដែល​យើង​ស័ក្តិសម​នឹង Follow គាត់​នៅលើ​បណ្តាញ​សង្គម Instagram ណាស់​។ មានរឿង​ជាច្រើន​ដែល​ស្ថិតនៅ​ពីក្រោយ​បុរស​ម្នាក់នេះ ហើយ​គាត់​គឺជា​បុគ្គល​ដ៏​គួរឱ្យ​គោរព​បំផុត​។​

​    ​ហើយ​បច្ចុប្បន្នេះ ជាមួយនឹង​ផុស​មួយ ដែល​ប្រិយមិត្ត​បិសាច​ក្រហម​មួយចំនួន​ជាក់ស្តែង​នឹងមិន​ចង់ឃើញ​នោះ គាត់ កប់​ចោល​គំនុំ​ចាស់​ជាមួយនឹង Luis Suarez អស់រលីង​ទៅហើយ​។ Luis Suarez ដែល​បាន​ប្រកាន់ពូជសាសន៍​លើ​គាត់ ពេលដែល​ពួកគេ​ទាំងពីរ​បាន​ប្រឈមមុខគ្នា​ក្នុងនាម​ជា​គូប្រជែង​នៃ​ក្រុម​បិសាច​ក្រហម Manchester United និង​ហង្ស​ក្រហម Liverpool ក៏​កប់​ចោល​គំនុំ​រវាង​គ្នា​នឹង​គ្នា​នេះដែរ​។ 

​    ​Evra និយាយថា គាត់​មិន​ចង់ឱ្យ​មានការ​ស្អប់ខ្ពើម​ដក់​ជាប់​ក្នុង​ជីវិត​របស់ខ្លួន​នោះឡើយ​។ គាត់​បាន​ប្រើប្រាស់​ការ​ឈ្នះ​ស្បែកជើង​មាស​របស់ Suarez ដើម្បី​ជា​ឱកាស​សម្របសម្រួល​អតីត​កាល​របស់ខ្លួន​មួយ​នេះ​។​

​    ​Evra បាន​សរសេរ​នៅលើ Instagram របស់ខ្លួន​ថា "​ក្នុង Instagram របស់ខ្ញុំ មានតែ​សេចក្តីស្រឡាញ់​ប៉ុណ្ណោះ ហើយ​ការ​ស្អប់​នឹងមិន​មាន​នោះឡើយ​!!! Luis អ្នក​គឺជា​កីឡាករ​ដ៏​អស្ចារ្យ​ស្ថិតក្នុង​ឯកសណ្ឋាន​លេខ ៩​ម្នាក់ សូម​អបអរសាទរ Luis @ luissuarez9 ខ្ញុំ​ស្រឡាញ់​ការប្រកួត​មួយ​នេះ​!!! ហាហា​ហា​"​។​

​    ​គាត់​ក៏បាន Tag ឈ្មោះ Suarez នៅក្នុង​ផុស​របស់ខ្លួន​មួយ​នេះ​ផងដែរ ដែល​នេះ​គឺជា​ឱកាស​ដ៏​ពិ​សេសមួយ​សម្រាប់​ខ្សែប្រយុទ្ធ​របស់​ក្រុម Barcelona រូបនេះ​រួចផុត​ពី​អារម្មណ៍​ត្រូវគេ​ស្អប់​ផងដែរ​៕


 

adverise with khmeread

មតិយោបល់