580717d05a30955442000006

Chelsea កំពុង​ចាប់អារម្មណ៍​ខ្លាំង​លើ​ខ្សែការពារកំពូល​ខូច​តែ​បិទ​ល្អ Pepe

    ​តោ​ខៀវ Chelsea ត្រូវបាន​គេ​រាយការណ៍​ថា បាន​ត្រៀម​ជាស្រេច​ដើម្បី​ផ្តល់ឱ្យ Pepe នូវ​កិច្ចព្រមព្រៀង​ពិសេស​មួយ​ជាមួយ​អធិរាជ​ស Real Madrid តាមរយៈ​ច្បាប់ Bosman (​កីឡាករ​ពី​វ័យ ២៥​ឆ្នាំ​ឡើង​អាច​ផ្លាស់ប្តូរ​ក្រុម​តាម​ចំណូលចិត្ត​) នៅ​រដូវក្តៅ​ក្រោយនេះ​។​

​    ​តោ​ខៀវ​ត្រូវបាន​គេ​រាយការណ៍​ថា បាន​ចាប់អារម្មណ៍​ក្នុងការ​នាំយក Pepe ទៅកាន់​លី​ក​កំពូល​អង់គ្លេស Premier League ហើយ​វេ​ប​សាយ Daily Mirror បាន​អះអាងថា លោក Antonio Conte នឹង​សម្លឹង​ទៅលើ​កិច្ចចរចា​ជាមួយនឹង​ខ្សែការពារ​រូបនេះ​ក្នុង​ក្តី​សង្ឃឹមថានឹង​អាច​ព្រមព្រៀង​មុន​ការធ្វើ​កិច្ចសន្យា​មួយ ដើម្បី​ចុះហត្ថលេខា​ទទួលយក​គាត់​មកលេង​នៅ​ក្លឹប​ក្នុង​រយៈពេល​ប្រាំបួន​ខែ​ទៀត​។​

​    ​កុងត្រា​បច្ចុប្បន្ន​របស់ Pepe នៅលើ​ទឹកដី Bernabeu នឹងត្រូវ​ផុតកំណត់​នៅឯ​ចុងបញ្ចប់​រដូវ​កាល​នេះ ប៉ុន្តែ​ទោះបីជា​ទីប្រឹក្សា​របស់គាត់​កំពុង​ពិភាក្សា​អំពី​លក្ខខណ្ឌ​ជាមួយ​អធិរាជ​ស ក្លឹប​យក្ស La Liga មួយ​នេះ នឹង​មានតែ​ឆន្ទៈ​បន្ត​កុងត្រា​ឱ្យ​គាត់​ត្រឹមតែ​១២​ខែ​ទៀត​តែប៉ុណ្ណោះ​៕

មតិយោបល់