adverise with khmeread Untitled 1

បះសក់​! ក្មេងស្រី​រុស្ស៊ី​ម្នាក់នេះ​អាយុ​ទើបតែ ៤ ឆ្នាំ​ទេ តែ​អាចនិយាយបាន ៧ ភាសា​ពិបាកៗ​យ៉ាង​ស្ទាត់ជំនាញ​

    ​ក្មេងស្រី​អាយុ ៤ ឆ្នាំនេះ​បានធ្វើឱ្យ​អ្នកទស្សនា​ប៉ះ​សក់ នៅពេលដែល​នាង​និយាយ ៧ ភាសា​បាន​យ៉ាង​ល្អ​នៅលើ​កម្មវិធី​ទូរទស្សន៍​មួយ​។​

​    ​វីដេអូ​របស់​ក្មេងស្រី​ឈ្មោះ Bella Devyatkina ឥឡូវ​ធ្វើឱ្យ​មនុស្ស​ជុំវិញ​សកលលោក​ភ្ញាក់ផ្អើល បន្ទាប់ពី​នាង​និយាយ​ឆ្លាស់​ភាសា​ទាំង ៧ បាន​យ៉ាង​ងាយស្រួល​។​

​    ​ការបង្ហាញ​ទេពកោសល្យ​របស់​អូន​តូច​រូបនេះ​ក្នុង​កម្មវិធី​ទូរទស្សន៍​រុស្ស៊ី​ឈ្មោះថា "Udivitelniye Lyudi (​មនុស្ស​អច្ឆរិយៈ​)" ធ្វើឱ្យរញ្ជួយ​គណៈកម្មកា​រ​ក្នុង​ទីក្រុង​មូ​ស្កូ​ជាមួយនឹង​ជំនាញ​ភាសា​របស់​នាង​។​

​    ​កើត​មកជា​ជនជាតិ​រុស្ស៊ី​និយាយ​ភាសា​រុស្ស៊ី Bella ចេះ​និយាយ​ភាសា​ចំនួន​ប្រាំ​មួយទៀត​គឺ អង់គ្លេស អាល្លឺម៉ង់ អេ​ស្ប៉ា​ញ បារាំង ចិន និង​អារ៉ាប់​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់