adverise with khmeread 14799812 1152311248189082 61581157 o

ឃាត់​ជនសង្ស័យ ​២​ នាក់​ពាក់ព័ន្ធ​បាត់​ខ្សែភ្លើង​នៅ​បុរី​ប៉េង​ហួត​និរោធ

    ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​២០ ​តុលា ក្នង​ករណី​លួច​ខ្សែភ្លើង កាលពី​អំឡុង​ខែ សីហា ឆ្នាំ២០១៦ នៅ​ចំណុច​ការ ដ្ឋា​ន​សំណង់​បុរី​ប៉េង​ហួត ផ្លូវជាតិ​លេខ​១ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។​

    ប៉ូលិស​និយាយថា ដើមបណ្តឹង​ឈ្មោះ ព្រំ សុ​ភាន ភេទប្រុស អាយុ៤១​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ប្រធាន​សន្តិសុខ​បុរី​ប៉េង ហួត ស្នាក់​នៅផ្ទះ​លេខ​A២១ ផ្លូវជាតិ​លេខ​១ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ (​តំណាង​ក្រុម​ហ៊ុន បុរី​ប៉េង​ហួត​)​។​

    ចំណែក​ជនសង្ស័យ​០២​នាក់ គឺ​១-​ឈ្មោះ​ ស្រ៊ រាជ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​ធ្វើ​ទឹក​-​ភ្លើង ស្នាក់នៅ​ផ្ទះជួល ផ្លូវ បេតុង ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ និង​២-​ឈ្មោះ គង់ សំអន ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេការ​ធ្វើ​ទឹក​-​ភ្លើង ស្នាក់នៅ​ផ្ទះជួល ភូមិ​ព្រែក​តា​គង់​ទី​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ។​

    ប៉ូលិស​បន្តថា កាលពី​ថ្ងៃ មិន​ចាំ ខែសីហា ឆ្នាំ២០១៦ ម៉ោង​០៩​រហូតដល់​បច្ចុប្បន្ន ជនសង្ស័យ​ឈ្មោះ ស្រ៊ រាជ ជា​កម្មករ​ផ្នែក​ធ្វើ​ទឹក​-​ភ្លើង និង​ជនសង្ស័យ​ឈ្មោះ គង់ សំអន ជា​មេការ​ធ្វើ​ទឹក​-​ភ្លើង បាន​បើក​ខ្សែភ្លើង​ពី​ក្នុង​ឃ្លាំង​យកទៅ​ធ្វើការ មាន​ភាពមិន ប្រក្រតី ក្រុមហ៊ុន​មានការ សង្ស័យ ក៏​ឱ្យ​អ្នក​កាន់​ឃ្លាំង​សម្ភារៈ​សំណង់ និង ផ្នែក​វិស្វករ យក​បណ្ណ​បើក​សម្ភារៈ​ទាំងអស់​មក​ផ្ទៀង ផ្ទាត់​ឃើញ​លើស​៦០​ដុំ​ ​តំលៃ​ ១.២២៩ ​(មួយពាន់ពីររយម្ភៃប្រាំបួន) ដុល្លារ​ ក៏​ហៅ​ជនសង្ស័យ​ទាំង​២​នាក់មក​សាកសួរ រួច​ជនសង្ស័យ​ក៏​សារភាពថា​លួច​យកទៅលក់​មែន។​

    លុះដល់​ថ្ងៃទី២០​ តុលា ​ឆ្នាំ​២០១៦​ ម៉ោ​ង​៤ ​និង​២០​នាទី ល្ងាច​ក្រុមហ៊ុន​បុរី​ប៉េ​ង​ហួត ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់ យក មក​ប្រគល់ឱ្យ​សមត្ថកិច្ច ធ្វើការ​សាកសួរ និង​ចាត់ការ​តាមច្បាប់​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង០២​នាក់ ឃាត់ខ្លួន បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់