adverise with khmeread Unnamed %281%29

ជំពាក់​លុយ​ហើយ​ខ្ចី​ម៉ូតូ​យកទៅ​បញ្ចាំ​នៅ​ឃ្លាំង​រំសេវ​ថែមទៀត​ជាប់​ខ្នោះ

    កណ្តាល ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​២០​ តុលា​ ក្នុង​ករណី​ឆបោក​យក​ម៉ូតូ​កាលពី​ថ្ងៃទី​១៧​ តុលា ​ឆ្នាំ២០១៦ ​វេលា​ម៉ោង​៧ ​និង​៣០​នាទី​យប់​កន្លងទៅ​នៅ​ចំណុច​ផ្លូវលំ​ភូមិ​ចុង​បង្គោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ រ៉េត ខា​វី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ត្បែងមានជ័យ សង្កាត់​ឪឡោក ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ។​

    ចំណែក​ជនល្មើស​ឈ្មោះ ឌិន បញ្ញា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ព្រូឡាន ទីលំ​នៅ​បច្ចុប្បន្ន​នៅ​ភូមិ​ចុង​បង្គោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល។​ ​សម្ភារៈ​បាត់បង់​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ស៊េរី ​ឆ្នាំ​២០១១​ ពាក់​ស្លាកលេខ​ភ្នំពេញ ​១AW.២០៥១ លេខ​តួលេខ​ម៉ាស៊ីន ​៨៥៨០៧២៧​។​

    ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ ជនល្មើស​បាន​ជំពាក់​លុយ​ជនរងគ្រោះ ហើយ​ជនរងគ្រោះ​បាន​ទូរស័ព្ទ​ទារលុយ ជនល្មើស​ក៏​ណាត់គ្នា​សងលុយ។ ​ពេលនោះ​ជន​រង​​គ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​ជួប ហើយ​ជនល្មើស​បាន​នាំ​ជនរងគ្រោះ​ទៅយក​លុយ​។​

    ប៉ុន្តែ​ពេលទៅដល់​ប្រាប់ថា​យកលុយ​ពុំបាន រួច​ក៏​ខ្ចី​ម៉ូតូ​របស់​ជនរងគ្រោះ​និង​ប្រាប់ថា​ទៅយក​លុយ​ពី​បង​យកមក​សង​ឱ្យ ហើយក៏​ជិះ​ទៅ​បាត់​រហូត​តែម្តង ពុំ​យកមក​ឱ្យ​ជន​រង​គ្រោះ​វិញ​ទេ។

    លុះដល់​ថ្ងៃទី​២០​ តុលា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៣ ​និង​៤០​នាទី​ល្ងាច​ជនរងគ្រោះ​និង​ប៉ូលិស​ស្រុក​សំរោង​ទង ភ្នំស្រួច ខេត្តកំពង់ស្ពឺ ​ឃាត់ខ្លួន​បាន​ជនល្មើស​នៅ​ចំណុច​ផ្សារ​ត្រពាំង​ក្រឡឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បានប្រគល់​មក​សមត្ថ​កិច្ច​ស្រុក​អង្គស្នួល​ខេត្តកណ្ដាល ដើម្បី​បន្ត​នីតិវិធី។

    តាម​ចម្លើយសារភាព​របស់​ជ​ន​ល្មើស​បាន​យក​ម៉ូតូ​ទៅ​បញ្ចាំ​ម្ដុំ​ឃ្លាំង​រំសេវ​រាជធានី​​ភ្នំពេញ​បាន​លុយ​២៥០$​ទោះ​គ្មាន​ឯកសារ​អ្វី​ក៏​គេ​ទទួល​ដែរ ស្រួ​ស​ណាស់៕

adverise with khmeread

មតិយោបល់