adverise with khmeread 1

ឃាត់​បុរស​ម្នាក់​លួច​លុយ​ពី​អ្នកលក់ដូរ​នៅ​ព្រៃនប់​

    ព្រះសីហនុ ៖ ប៉ូលិស​ស្រុក​ព្រៃនប់​បាន​ចាប់ខ្លួន​បុរស​ម្នាក់​កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ឆ្លង​ចូល​ថ្ងៃទី​២០ ​តុលា ​២០១៦​ នៅ​ចំណុច​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​លុយ​ពី​អ្នកលក់ដូរ​ម្នាក់។​

    ប៉ូលិស​និយាយថា ជ​នស​ង្ស័យ​ម្នាក់​ឈ្មោះ យ៉ា ចំ​រ៉ុង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង​ស្រុក​ព្រៃនប់ ដែល​ធ្វើ​សកម្មភាព​លួច​លុយ ​និង​កាត​ទូរ​សព្ទ័​ដែល​ជនរងគ្រោះ​ដាក់លក់ ក្នុងនោះ​មាន​១. លុយ​ខ្មែរ​ជាង ១៣​ លាន​រៀល​, ២. លុយ​ដុល្លារ ៨៨០ ​ដុល្លារ​, ៣. កាត​ទូរស័ព្ទ​ ៨៤​ ដុល្លារ​ពី​ជនរងគ្រោះ​ឈ្មោះ ទឹម ចំរើន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ពូ​ធឿ​ង​ឃុំ​បិត​ត្រាំ​ង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា ក្រោយ​ចាប់ខ្លួន​សមត្ថកិច្ច​រក​ឃើ​ញ​ និងដកហូត​បានមក​វិញ​មាន ១.​លុយ​ខ្មែរ​ ១០.៥៣០.០០០ ​រៀល (​ដប់​លាន​ហាសិប​បី​ម៉ឺ​ន​រៀល​), ២. លុយ​ដុល្លារ ៤០៨ ដុល្លារ​ (​បួន​រយ​ប្រាំបី​ដុល្លារ​គត់​), ៣. កាត​ទូរស័ព្ទ​ស្មា​ត ​៦០ ​ដុល្លា​, ៤. កាត​ទូរស័ព្ទ cell card ២៤ ​ដុល្លារ​៕

adverise with khmeread

មតិយោបល់