adverise with khmeread 14799776 1152331934853680 2051552688 o

បុរស​សញ្ជាតិ​ឥណ្ឌូណេស៊ី​ម្នាក់​ ផឹក​កាហ្វេ​អស់​មួយ​កែវ​រួច​គាំងបេះដូង​ស្លាប់​នៅ​ខេត្ត​ព្រះសីហនុ

    ព្រះសីហនុ ៖ បុរស​ជនជាតិ​ចិន សញ្ជាតិ​ឥណ្ឌូណេស៊ី​ម្នាក់​បាន​គាំងបេះដូង​ស្លាប់​បន្ទាប់ពី​ផឹក​កាហ្វេ​អស់​មួយ​កែវ​រួចមក។​

    ប៉ូលិស​បានឱ្យដឹងថា ជនបរទេស​ម្នាក់ ឈ្មោះ BENNY GUNAWAN ភេទ ប្រុស កើត​ថ្ងៃទី 02.04.1978 សញ្ជាតិ ឥណ្ឌូនេស៊ី មុខរបរ ម្ចាស់ អាហា​រដ្ឋា​ន​បេន​នី​ហ្គោ​ណា​វ៉ាន់ ZHANG JILONG​ នៅ​ក្រុម៤ ភូមិ​២ ​សង្កាត់​២ ​ក្រុងព្រះសីហនុ បាន​ស្លាប់​មុនពេល​ដឹកបញ្ជូន​មកដល់​មន្ទីរ​ពេទ្យ​កាលពី​យប់​ថ្ងៃទី​១៩​ តុលា ​២០១៦​។​

    យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​ដែល​ដកស្រង់​សម្តី​បន្ត​តាមរយៈ​ការផ្តល់​ព័ត៌មាន​ពី​លោក មៀម វណ្ណៈ ភេទប្រុស អាយុ៣៩​ឆ្នាំ សញ្ជាតិ ខ្មែរ ជា​អ្នកបកប្រែ​ភាសា​ចិន បានឱ្យដឹងថា កាលពី​ម៉ោង ជិត​៩​យប់​ថ្ងៃ​១៩​ តុលា​ជនរងគ្រោះ ​(សាកសព​)​ បាន​ផឹក​កាហ្វេ មួយ​កែវ នៅ​ហាង​របស់ខ្លួន​។​

    មួយសន្ទុះ​ក្រោយមក ក៏មាន​អាកា​រៈ​វៀច​មុខ វៀច​មាត់ និង​ចង់​ស្ទះ​ដ​ង្ហើ​ម ទើ​ប​សាច់ញាតិ​ដឹកបញ្ជូន​ទៅរក​ការសង្គ្រោះ។ ​ប៉ុន្តែ​ដោយ​អាកា​រៈ​ធ្ងន់ធ្ងរ​ជនរងគ្រោះ​ក៏បាន​ស្លាប់​នៅតាម​ផ្លូវ មុននឹង​ដល់​មន្ទីរពេទ្យបង្អែក​ខេត្ត​។​

    ករណីនេះ​លោក វេជ្ជបណ្ឌិត សែ ជូ​សិទ្ធិ​ជោតិ អនុប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត​ព្រះសីហនុ បាន​ឱ្យដឹងថា​ក្រោយ​ពិនិត្យ​សាកសព​ថា​ជនរងគ្រោះ ស្លាប់​ដោយ​ជំងឺ គាំងបេះដូង៕​

adverise with khmeread

មតិយោបល់