adverise with khmeread 10000

ចាប់ចោរអំបុកចោរអំបែងលួចទូរស័ព្ទព្រួតវ៉ៃទ្រមខ្លួន

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ស្ទាក់​ចាប់បាន​វ៉ៃ​ទ្រមខ្លួន បន្ទាប់ពី​បានធ្វើ​សកម្ម​ភា​លួច​ទូរស័ព្ទ​នៅវេលា​ម៉ោង​៥​ព្រឹក​ព្រលឹម​ថ្ងៃទី​១៣​មករា​ឆ្នាំ​២០១៦​នេន ចំណុច​ការដ្ឋាន​សំណង់​ផ្លូវ​បេតុង ក្រុមទី​៥ ភូមិ​បឹង​សាឡាង សង្កាត់​-​ខណ្ឌឫស្សីកែវ រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច ។​
   ប៉ូលិស​និយាយថា ជន​រង​គ្រោ​ឈ្មោះ​ហ៊ឹម សុធា ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​ស្នាក់​នៅក្នុង​ការដ្ឋាន​សំណង់ មុខរបរ​កម្មករសំណង់  ទូរស័ព្ទ​ម៉ាក​iPhone5 ។​ ចំណែក​ជនសង្ស័យ​ឈ្មោះ​គឹម ស្រឹ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ខ្មែរ ទីលំនៅ​មុខរបរ​មិន​ពិតប្រាកដ ។​
   បន្ទាប់ពី​ទទួលយក​ជនសង្ស័យ​រួច ប៉ូលិស​ប៉ុស្តិ៍​បានធ្វើ​សំនុំរឿង​តាម​នីតិវិធី​និង​ស្រាវជ្រាវ​រក​បក្ខពួក​ប​ទ​ល្មើស​កន្លងមក​៕​

adverise with khmeread

មតិយោបល់