adverise with khmeread Untitled 1

សំណាង​មើលមិនឃើញ​! បុរស​ប៉ា​គី​ស្ថាន​នេះ​ប្រែក្លាយ​ពី​អ្នកលក់​តែ​ក្តៅ​ទៅជា​តារា​បង្ហាញ​ម៉ូត​សិច​ស៊ី​ក្តៅ​សាច់​!

    ​អ្នកលក់​តែ​ក្តៅ​កញ្ចក់ភ្នែក​ពណ៌​ខៀវ​រូបនេះ​កំពុង​ចាប់ផ្ដើម​អាជីព​ថ្មី​ជា​តារា​បង្ហាញ​ម៉ូត​ម្នាក់ បន្ទាប់ពី​រូបភាព​មួយ​សន្លឹក​របស់គាត់​ល្បី​ពេញ​បណ្ដាញ​សង្គម​។​

​    ​លោក Arshad Khan វ័យ​១៧ ឆ្នាំ​ជា​អ្នកលក់​ទឹកតែ​ម្នាក់​នៅ​ផ្សារ Itwar Bazaar ក្នុង​ទីក្រុង Islamabad ប្រទេស​ប៉ា​គី​ស្ថាន នៅពេលដែល​អ្នក​ថតរូប​ភាព​ម្នាក់​ឈ្មោះ Jiah Ali ថត​គាត់​កំពុង​លក់​តែ​។​

​    ​ត្រឹមតែ​បួន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​រូបភាព​នេះ​ត្រូវបាន​ផុស​នៅលើ​បណ្ដាញ​សង្គម លោក Arshad ត្រូវបាន​នាំមក​ចុះកិច្ចសន្យា​ធ្វើជា​តារា​បង្ហាញ​ម៉ូត​ម្នាក់​ជាមួយ​ក្រុមហ៊ុន​អន​ឡាញ Fitin.pk​។​

​    ​ពីរ​ថ្ងៃ​បន្ទាប់ពី​រូបភាព​បាន​ផុស​នៅលើ​បណ្ដាញ​សង្គម លោក Arshad បាន​ប្រាប់​ទៅកាន់​ទូរទស្សន៍ Samaa TV ថា នារី​ជាច្រើន​បាន​ទៅលេង​គាត់​ប្រហែលជា ៣០ ទៅ ៥០ នាក់​ដើម្បី​មកជួប​មើលមុខ​គាត់ និង​ថតរូប​ភាពជា​មួយ​គាត់​។​

​    ​នៅពេល​ពិធីករ​ម្នាក់​សួរ​លោក Arshad ថា​តើ​គាត់​ត្រូវគេ​ហៅ​ឱ្យទៅ​សម្ដែង​រឿង​មែន​ក៏​អី លោក​បាន​ឆ្លើយតប​ថា "​ប្រាកដ​ណាស់ ខ្ញុំ​នឹង​សម្តែង​ពី​ឥឡូវ​នេះហើយ​"៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់