adverise with khmeread Madonna 1

ម៉ាដូនណា សន្យាផ្តល់អូរ៉លសិចដល់បុរសៗដែលបោះឆ្នោតជូនលោកស្រី ហ៊ីលឡារី គ្លីនតុន

          ម៉ាដូនណា បានធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់ផ្អើល​កាល​ពី​យប់ថ្ងៃពុធ នៅ​ពេល​តារា​ចម្រៀង​ប៉ប់ជើង​ចាស់រូបនេះ​សន្យា​រួមភេទ​តាម​មាត់​ជាមួយ​អ្នកណា​ដែល​បោះឆ្នោត​ជូន​លោក​ស្រី ហ៊ីលឡារី គ្លីនតុន។

          តារាចម្រៀង​វ័យ​៥៨​ឆ្នាំ​រូបនេះ​បាន​និយាយត្រង់ៗ​ អំឡុង​ចូល​រួម​កម្មវិធី​កំ​ប្លែង​របស់តារាកំប្លែង​ Amy Schumer នៅ​ Manhattan`s Madison Square Garden ។

          តារា​ចម្រៀងរូបនេះ​បាន​និយាយលេង​ថា នឹងបៀម​ប្រដាប់ភេទបុរស​ៗ​ដែល​បោះ​ឆ្នោត​ឲ្យ​លោកស្រី គ្លីនតុន នៅ​ក្នុងការ​បោះឆ្នោត​ជ្រើស​រើស​ប្រធា​នា​ធិបតី​អាមេរិកនៅ​ខែវិច្ឆិកា​ខាងមុខ​នេះ។

          ម៉ាដូនណា និយាយថា “​ប្រសិនបើ​អ្នកបោះឆ្នោត​ឲ្យ​លោក​ស្រី ហ៊ីលឡារី គ្លីនតុន ខ្ញុំនឹង​បៀមប្រដាប់ភេទរបស់អ្នក​។ ខ្ញុំពូកែណាស់”។ ទោះបីជា​យ៉ាងណា​វា​មិនមែនជា​រឿងពិតទេ ហើយ ម៉ាដូនណា គ្រាន់តែ​ចង់លេងសើចជាមួយ​ទស្ស​និក​ជន​​នៅក្នុងកម្មវិធីសម្តែង​តែប៉ុណ្ណោះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់