adverise with khmeread Trump

ក្រុមហ៊ុន​ភ្នាល់​ល្បែង​តាម​អន​ឡាញ​ចំនួន ១៨ ទម្លាក់​ហាងឆេង​ភ្នាល់​ខាង​លោកស្រី Clinton ចុះ​ទាប​បំផុត​ក្រោយ​ការតស៊ូ​មតិ​លើក​ទី​បី​

    ​ខណៈ​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ខិតជិត​មកដល់​នៅ​ខែវិច្ឆិកា​ខាងមុខ បណ្តា​ក្រុមហ៊ុន​ភ្នាល់​ល្បែង​តាម​អន​ឡាញ​ឯណេះ​វិញ​កំពុង​សម្រុក​តាមដាន​ស​កម្ម​ភាព​នយោបាយ​រប​ស់​បេក្ខជន​ប្រធានាធិបតី​ទាំងពីរ​របស់​អាមេរិក​យ៉ាង​ដិតដល់ ដើម្បី​ដាក់​ហាងឆេង​ភ្នា​ក់​ជូន​អតិថិជន​។ 

​    ​ហាងឆេង​ភ្នាល់​ជាទូទៅ​ខាង Donald Trump បាន​ធ្លាក់​ពី ១១-២ (៦,៥០ ឬ​ចាក់ ១ ដុល្លារ​សង ៦,៥០ ដុល្លារ​) មក​នៅត្រឹម ៤-១ (៥) អំឡុង​ពីរ​ថ្ងៃមុន​ឈានដល់​ការតស៊ូ​មតិ​លើក​ទី​បី​។ ដោយឡែក​ក្រុមហ៊ុន​ភ្នាល់​ល្បែង Coral បាន​ទម្លាក់​ហាងឆេង​ខាង Trump មក​នៅត្រឹម ៧-២ (៤,៥០) ហើយ​ក្រុមហ៊ុន​ភ្នាល់ Betfair ក៏​កំណត់​ហាងឆេង​ប្រហាក់ប្រហែលគ្នា​នឹង Coral ដែរ​។ 

​    ​ក្រុមហ៊ុន​ភ្នាល់​ចំនួន ១១ ក្នុងចំណោម ២៨ បានកំណត់​ហាងឆេង​ខាង​លោក Trump មក​នៅត្រឹម ៥-១ (៦)​។ 

​     ដោយឡែក ក្រោយ​ការតស៊ូ​មតិ​លើក​ទី​បី​រួចមក ក្រុមហ៊ុន​ភ្នាល់​ល្បែង NetBet និង SportingBet រួមទាំង​ក្រុមហ៊ុន​ជាង ២០ ទៀត​បាន​ទម្លាក់​ហាង​ឆ្នេ​ង​ភ្នាល់​ខាង​លោកស្រី Hilary Clinton ពី ១-៥ (១,២០) មក​នៅត្រឹម ១-៧ (១,១៤) វិញ​។ នេះ​ជា​អត្រា​ហាងឆេង​ទាប​បំផុត ដោយសារ​ក្រុមហ៊ុន​ទាំងនោះ​មើលឃើញ​លទ្ធភាព​លោកស្រី Clinton ក្លាយជា​ប្រធានាធិបតី​មាន​ខ្ពស់​ខ្លាំងពេក​៕  

ប្រភព៖ independent

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់