adverise with khmeread 1

ត្បូងថ្ម​យក្ស​រកឃើញ​នៅ​មី​យ៉ាន់​ម៉ា​ធ្ងន់​ពេក​មិនអាច​រើចេញ​បានទេ

    ​ត្បូងថ្ម​តម្លៃ​រាប់លាន​ដុល្លារ និង​មាន​ទម្ងន់ ១៧៤ តោន ដែល​រកឃើញ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ប្រហែលជា​មិនអាច​រើចេញ​បានទេ ព្រោះ​ម្ចាស់​ថ្ម​នេះ​មិនមាន​ឧបករណ៍​ស្ទូច​ខ្លាំង​គ្រប់គ្រាន់​ដើម្បី​យក​វា​ចេញ​បានទេ​។​

​    ​ត្បូងថ្ម​ដែលមាន​ប្រវែង ៥,៨ ម៉ែត្រ​នេះ​ត្រូវបាន​រកឃើញ​ដោយ​កម្មករ​រ៉ែ​នៅ​រដ្ឋ Kachin កាលពី​សប្តាហ៍​មុន ដែល​បាន​កប់​នៅក្នុង​ភ្នំ​ជម្រៅ ៦០ ម៉ែត្រ​។​

​    ​លោក Tint Soe វ័យ ៥៦ ឆ្នាំ សមាជិកសភា​ក្នុង​តំបន់​នេះ​បាន​និយាយថា "​ពេល​គែម​ត្បូងថ្ម​នេះ​រលាត់ យើង​អាច​មើលឃើញ​គុណភាព​វា​នៅ​ខាងក្នុង​យ៉ាងច្បាស់​។ គុណភាព​វា​ពិតជា​ល្អ​ណាស់​"​។​

​    ​ខណៈ​មនុស្ស​មួយចំនួន​បាន​ប៉ាន់ប្រមាណ​ថា ត្បូងថ្ម​នេះ​មានតម្លៃ​ប្រហែល ១៧០ លាន​ដុល្លារ លោក Tint Soe បាន​និយាយថា តម្លៃ​របស់​វា​ប្រហែល ៥,៤ លាន​ដុល្លារ​តែប៉ុណ្ណោះ​។​

​    ​គេ​តែង​ប្រើ​ត្បូងថ្ម​ធ្វើជា​បន្តោង​ខ្សែក និង​កងដៃ ប៉ុន្តែ​លោក Tint Soe បាន​និយាយថា ក្រុមហ៊ុន​មិនទាន់​សម្រេច​ថា​តើ​ថ្ម​នេះ​អាច​ប្រើ​សម្រាប់​អ្វី​ឡើយ ហើយ​ពួកគេ​ក៏​គ្មាន​វិធី​ផ្លាស់​ទី​វា​ដែរ ដោយសារ​គ្មាន​គ្រឿងចក្រ និង​ផ្លូវ​ធ្វើដំណើរ​៕

adverise with khmeread

មតិយោបល់