adverise with khmeread Unnamed

ឃាត់​គ្រូ​គង្វាល​សាសនា​គ្រឹ​ស្ត​ជនជាតិ​កូរ៉េ​ម្នាក់​បន្ទាប់ពី​រួមភេទ​ជាមួយ​អនីតិជន​៨​នាក់​

    សៀមរាប ៖ លោកស្រី​វរសេនីយ៍ទោ ដួង ថាវ​រី នាយប៉ូលិស​ការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត បាន​ដឹកនាំ​កម្លាំង ចុះ​ធ្វើការ​ឃាត់ខ្លួន គ្រូ​គង្វាល សាសនា​យេស៊ូគ្រិស្ត ជនជាតិ​កូរ៉េ​ម្នាក់​កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៦ កើតឡើង នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប ស្ថិតក្នុង​ព្រះវិហារ​យេស៊ូគ្រិស្ត​។​ បន្ទាប់ពី​រួមភេទ​ជាមួយ​អនីតិជន​បាន​៨​នាក់​រួចមក។​

    ការឃាត់ខ្លួន យោងទៅតាម​ពាក្យបណ្ដឹង របស់ ឪពុកម្តាយ​ជនរងគ្រោះ ថា​ជនសង្ស័យ​នេះ បាន​ល្បួង​កូន​គាត់ និង​ក្មេងស្រី​ផ្សេងទៀត រួមភេទ​ម្តងម្នាក់ៗ រហូតដល់​ទៅ​៨​នាក់​ឯណោះ នៅក្នុង​ព្រះវិហារ​យេស៊ូគ្រិស្ត ដែលជា​ថ្នូរ​ទៅ និង​ទឹកប្រាក់​បន្តិច​បន្តូច​។​

    លោក​ ដួង ថាវ​រី​ បន្តថា ជនសង្ស័យ​ឈ្មោះ PARK YOUL អាយុ​៦២​ឆ្នាំ គិតដល់​ថ្ងៃ​ចាប់ខ្លួន ស្នាក់នៅ ក្នុង​ព្រះវិហារ​យេស៊ូគ្រិស្ត​ខាងលើ​។ ករណី​ចាប់ខ្លួន​ជនសង្ស័យ​នេះ ធ្វើឡើង​ទៅតាម​ពាក្យបណ្ដឹង របស់លោក មាស សារិន ដែល​ត្រូវជា​ឪពុក​ជនរងគ្រោះ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច នាំមក​ធ្វើការ​សាកសួរ នៅ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តសៀមរាប ទើប​ដឹងថា គ្រូ​គង្វាល​រូបនេះ ធ្លាប់បាន​ទិញ​ពេស្យាចារ​កុមារ រហូត​ទៅដល់​៨​នាក់ ចាប់តាំងពី​ឆ្នាំ​២០១១​មកម្ល៉េះ។​

    ជនរងគ្រោះ​ជា​កុមារ មាន​អាយុ​ចាប់ពី​១៣​ឆ្នាំ រហូតដល់​២១​ឆ្នាំ នៅពេល​រួមភេទ​ម្តងៗ ជនសង្ស័យ​បាន​ចំណាយ​ប្រាក់​ឱ្យ​ជនរងគ្រោះ​បន្តិចបន្តួច​។ កន្លែង​ដែល​រួមភេទ មានតែ​នៅក្នុង​ព្រះវិហារ​យេស៊ូ​គ្រិ​ស្គ តែមួយគត់ នេះ​បើតាម​ការឆ្លើយ​សារភាព របស់​ជនសង្ស័យ នៅ​ចំពោះមុខ សមត្ថកិច្ច​។​

    ជនសង្ស័យ ត្រូវបាន​ប៉ូលិស​ធ្វើការ​សាកសួរ​រួច បាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃ​ដដែល ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

adverise with khmeread

មតិយោបល់