adverise with khmeread 14808918 1152417848178422 277176870 o

ឃាត់​ជនពាល​ម្នាក់​ចាប់រំលោភ​កុមារី​អាយុ​ ៦ ​ឆ្នាំ​បានសម្រេច​

    ភ្នំពេញ ៖ ជនពាល​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៦​ បន្ទាប់ពី​ជនសង្ស័យ​រូបនេះ​បាន​ទៅលេង​ជាមួយ​កុមារី​រងគ្រោះ​ហើយ​យកដៃ​ស្ទាវ​អង្អែល ជើង​ក្មេងស្រី​រងគ្រោះ​រហូត​មាន​អារម្មណ៍​ចាប់រំលោភ​បានសម្រេច​កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៦​នៅ​ចំណុច​ក្នុង​បន្ទាប់​ទឹក​ផ្ទះ​លេខ​E០៧ តាមផ្លូវ​៤៦៦ ក្រុម​២១ ស្ថិតនៅ​ភូមិ​៦ សង្កាត់​បឹងត្របែក ខណ្ឌចំការមន។​

    ប៉ូលិស​និយាយថា កុមារី​រងគ្រោះ​មានឈ្មោះ​ ថ​.​ច​.​ក អាយុ​៦​ឆ្នាំ មុខរបរ​ជា​សិស្ស​សាលារៀន​ឯកជន​ស្នាក់នៅ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ចំណែក​ជនសង្ស័យ​មានឈ្មោះ ចែម វាយោ​ អាយុ​២៧​ឆ្នាំ​មុខរបរ​យាម​ផ្ទះ​ឱ្យគេ ស្នាក់​នៅផ្ទះ​លេខ​E០៩​ តាមផ្លូវ​៤៦៦ ក្រុម​២១​ស្ថិតនៅ​ភូមិ​៦ សង្កាត់​បឹងត្របែក ខណ្ឌចំការមន​។​

    ជនល្មើស​សារភាពថា ដោយ​តណ្ហា​ឡើង​ជនសង្ស័យ​ក៏​អូស​ដៃ​ក្មេងស្រី​រងគ្រោះ ចូល​បន្ទប់ទឹក​ផ្ទះ​កន្លែង​លក់ដូរ​ពី​កន្លែង​លេង​ប្រហែល​៣០​ម៉ែត្រ ហើយក៏​នាំចូល​បន្ទប់​យកដៃ​ខ្ទប់មាត់​ក្មេងស្រី​រងគ្រោះ សម្រាត​សំពត់​ក្មេងស្រី ហើយក៏​រំលោភ​ក្មេងស្រី​រងគ្រោះ​បានសម្រេច​តែម្តង។​

    ​ក្រោយពេល​រំលោភ​រួចហើយ ជនសង្ស័យ​បាន​ដេញ​ក្មេងស្រី​រងគ្រោះ ចេញពី​បន្ទប់ទឹក​វិញ ចំណែក​ជនសង្ស័យ​ក៏​រត់ឡើង ទៅផ្ទះ​ដែល​យាម​ឱ្យគេ​វិញ។ ​រហូត​ទាល់តែ ម្ដាយ​ក្មេងស្រី​ប្ដឹង​សមត្ថកិច្ច ចុះ​ឃាត់ខ្លួន​យកមក ប៉ុស្តិ៍សាកសួរ​នាំ​រួច ក៏​ប​ញ្ជូ​ល​ទៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌចំការមន​ដើម្បី​បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់