adverise with khmeread Unnamed %281%29

ឃាត់​ស្ត្រី​ម្នាក់​តាម​ដីកា​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ឧ​ត្ត​រ​មានជ័យ

    ឧ​ត្ត​រ​មានជ័យ ៖ កម្លាំង​ប៉ូលិស​ស្រុក​បន្ទាយ​អំពិល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឃាត់​ស្ត្រី​ម្នាក់ នៅ​ថ្ងៃទី​២០ ​តុលា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៥​ល្ងាច តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួនលេខ ០១៦ ចុះ​ថ្ងៃទី១១ ខែមីនា ឆ្នាំ​២០១៦ របស់លោក ស៊ឹម ពិចិត្រ ចៅក្រម​ស៊ើប​សួរ ខេត្ត​ឧ​ត្ត​រ​មានជ័យ ពាក់ព័ន្ធ​គ្រឿងញៀន។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ឈ្មោះ ឡុង ផុ​ក ភេទ​ស្រី អាយុ៣៨ ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​អំពិល ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល មុខរបរ​កសិករ ពាក់ព័ន្ធ​ករណី ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ភូមិ​យាយ​ទេព ឃុំ​បេង ស្រុក​បន្ទាយ​អំពិល កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ ២០១៥។ បច្ចុប្បន្នកំពុង​កសាង​សំណុំរឿង​តាម​និតិ​វិធី៕

adverise with khmeread

មតិយោបល់