Unnamed %282%29

ឃាត់​បុស​ម្នាក់​តាម​ដីកា​ពីបទ​ប៉ុនប៉ង​ធ្វើ​មនុស្សឃាត​

    កណ្តាល ៖ ប៉ូលិស​ស្រុក​ខ្សាច់កណ្តាល​បាន​បើក​ការស្រាវជ្រាវ និង​បង្ក្រាប ការចាប់ខ្លួន​ជនជាប់ចោទ​ម្នាក់​នៅ​ថ្ងៃទី​២១​ តុលា​ ឆ្នាំ២០១៦​ វេលា​ម៉ោង៨​នេះ នៅ​ចំណុច​ភូមិ​ក្រូចសើច ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល តាម​ដីកា​របស់​សាលាដំបូង​ខេត្តកណ្ដាល​ក្នុងករណី​ប៉ុនប៉ង​ធ្វើ​មនុស្សឃាត។​

    ប៉ូលិស​និយាយថា ជនជាប់ចោទ​ឈ្មោះ អួន អាន ​ភេទ​ប្រុស ​អាយុ​៤៩​ឆ្នាំ មុខរបរ កសិករ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ក្រូចសើច ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ​យោងតាម​ដីកា​លេខ​ ៤៣៨ ​ដកប​ចខ ចុះ​ថ្ងៃទី​១៣.០៩.២០១៦ របស់លោក សាយ ស​ម្ជ​ស្ស​សេរី  ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តកណ្តាល ពីបទ ប៉ុន​ប៉​ង‌​ធ្វើ​មនុ​ស្ស‌​ឃា​ត‌​ ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ក្រូចសើច ​ឃុំ​ពុក​ឫស្សី ស្រុក​ខ្សា​ច‌់​កណ្ដា​ល‌​ ខេត្តកណ្តាល កាលពី​ថ្ងៃទី​២៦.០៣. ២០០៩​។​

    ករណី​ប៉ុនប៉ង​ធ្វើ​មនុស្សឃាត នេះ​សមត្ថកិច្ច​បាន​បន្ត​ចាត់ការ​តាម​នីតិវិធី៕

មតិយោបល់