adverise with khmeread 14812903 1152445251509015 1690171094 o

លួច​ម៉ូតូ​តាំងពី​ខែកក្កដា​...​ទើបនឹង​ចាប់ខ្លួនបាន​យប់មិញ​

    សៀមរាប ៖ ប៉ូលិស​ក្រុង​សៀមរាប​បាន​ឃាត់​មុខសញ្ញា​ឆក់​កាបូប​ និង​លួច​ម៉ូតូ​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅ​ចំណុច​ផ្លូវ​លោកតា​ណឺ​យ វេលា​ម៉ោង​៨ ​និង​៣០​នាទី យប់​ថ្ងៃទី​២០ ​តុលា​ ឆ្នាំ​២០១៦​នេះ បន្ទាប់ពី​គេចខ្លួន​អស់​រយៈពេល​៤​ខែ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ​បៀ​វ ពន្លឺ ហៅ អា​លី អាយុ​១៨​ឆ្នាំ ទីលំនៅ​មិន​ពិត​ប្រាកដ ដែល​បាន​រត់គេចខ្លួន​ចេញពី​ការឃាត់ខ្លួន​របស់​ការិយាល័យ​ព្រហ្មទណ្ឌ​ស្រាល កាលពី​កំឡុង​ថ្ងែ​៩​ កក្កដា ​ឆ្នាំ​២០១៦ កន្លងទៅ។​

    ជនសង្ស័យ​រូបនេះ​ត្រូវបាន​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប​ឃាត់ខ្លួន បាន​ចំណុច​ផ្លូវ​លោកតា​ណឺ​យ វេលា​ម៉ោង​៨ ​និង​៣០​នាទី យប់​ថ្ងៃទី​២០ ​តុលា​ ឆ្នាំ​២០១៦​ យកមក​ធ្វើការ​សាកសួរ ដោយ​ពាក់​ព័​ន្ទ​នឹង​ករណី​លួច​ម៉ូតូ​មួយគ្រឿង​ធុន​ហុងដា C125 ពណ៌​ខ្មៅ ស៊េរី ឆ្នាំ​2015 លេខ​តួ​.​ម៉ា​ស៊ី​ន 9274628 គ្មាន​ស្លាក​លេខ (​សង្ស័យ​កាច់​ចោល​) កាលពី​ថ្ងៃទី​០៧ ​តុលា ​ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​.​ខេត្តសៀមរាប។​

    មកទល់ពេលនេះ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព ថា​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ ខាងលើនេះ​ប្រាកដ​មែន។​

    ទន្ទឹមនឹងនេះ​ប៉ូលិស​បាន​ឆែក​រកឃើញ ឈ្មោះ​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​ខាងលើ ដោយ​គាត់​មានឈ្មោះ ជា សុភាព ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ទីលំនៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប។​

    បច្ចុប្បន្ន​ជនសង្ស័យ​នេះ ឃាត់ខ្លួន​បណ្តោះអាសន្ន ដើម្បី​បន្ត​នីតិវិធី​នា​ព្រឹក​ថ្ងៃទី​២១​ តុលា​នេះ​ទៀត ព្រោះ​ជននេះ​មាន​ពាក់ ព័​ន្ទ​នឹង​ករណី​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ផងដែរ៕

adverise with khmeread

មតិយោបល់