adverise with khmeread 14800951 1152447791508761 1663749804 n

ឃាត់​ម្នាក់​ពីបទ​ប្រើ​ហិង្សា​​ និង​ម្នាក់​ពីបទ​ប្រទូស​កេរ្តិ៍ខ្មាស់​

    កំពត ៖ ប៉ូលិស​ស្រុក​កំពង់ត្រាច បាន​ឃាត់​បុរស​២​នាក់​នៅ​ថ្ងៃទី២០ តុលា ឆ្នាំ​២០១៦ វេលា​ម៉ោង២ ​និង​៣០​នាទី​នៅ​ភូមិ​ព្រែក​ក្រឹស ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្តកំពត​ តាម​ដីកា​របស់​តុលាការ​ខេត្តកំពត ក្នុង​បទល្មើស​២​ផ្សេងគ្នា។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ទី ១.​ឈ្មោះ ជន រិ​ន ភេទ​ប្រុស អាយុ៣៥​ឆ្នាំ ពីបទ​លួច​មាន ស្ថាន​ទម្ងន់ទោស​ដោយ​ប្រើ​អំពើហិង្សា កាលពី​ថ្ងៃទី ១៩ ខែមករា ឆ្នាំ​២០១៦ និង ២. ឈ្មោះ ឃិន ប្រុស ភេទ​ប្រុស អាយុ២៥​ឆ្នាំ ពីបទ​ប្រទូស​កេរ្តិ៍ខ្មាស កាលពី​ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ​២០១៦។​

    ជនជាប់ចោទ​ទាំង​២​នាក់​ត្រូវបាន​ប៉ូលិស​បំពេញបែបបទ​បន្ថែម រួច​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី៕
 

adverise with khmeread

មតិយោបល់