adverise with khmeread Lord

កីឡាករ​ខ្សែប្រយុទ្ធ Lord Bendtner អាច​នឹង​ផ្លាស់​មក​ក្របខ័ណ្ឌ Premier League វិញ​?

​ក្រុម Newcastle United កំពុង​សម្លឹងមើល​កីឡាករ Nicklas Bendtner ខណៈ​អតីត​កីឡាករ​ខ្សែប្រយុទ្ធ​ក្រុម​កាំភ្លើង​ធំ Arsenal រូបនេះ​មានបំណង​ចង់​ចាក​ចេញពី​ទឹកដី​អាល្លឺម៉ង់ បន្ទាប់ពី​គាត់​ត្រូវបាន​គេ​ពិន័យ​ឲ្យ​រត់​វិលជុំ​កន្លែង​ហ្វឹកហាត់ បន្ទាប់ពី​រាងកាយ​មិនទាន់​មាំមួន​គ្រប់គ្រាន់​ពេល​បង្ហាញមុខ​ហ្វឹកហាត់​រដូវរងា​សម្រាប់​ក្រុម Wolfsburg​។​

​ពាក្យ​ចចាមអារ៉ាម​បាន​លេចឮ​សុះសាយ​ទៅៗ​កាលពី​សប្តាហ៍​មុន នៅពេល​កីឡាករ​សញ្ជាតិ​ដា​ណឺ​ម៉ាក​រូបនេះ​និយាយថា ស្ថានភាព​របស់គាត់​នៅ​ក្លឹប​មួយ​នេះ​គឺ​គ្មាន​និរន្តរភាព​ទេ​។​

​តាម​សេចក្តីរាយការណ៍ លោក Steve McClaren បានបង្ហាញ​ចំណាប់អារម្មណ៍​ចង់យក​កីឡាករ​ខ្សែប្រយុទ្ធ​រូបនេះ​មកកាន់​ទឹកដី St James' Park ដើម្បី​ពង្រឹង​តំបន់​ប្រយុទ្ធ​របស់​ក្រុម​សារិកា​ព្រៃ Newcastle ប៉ុន្តែ Lord ម្នាក់នេះ​ត្រូវ​ខំប្រឹង​ឱ្យបាន​ខ្លាំង​ថែមទៀត​ដើម្បី​ទាក់ទាញ​ក្លឹប​ផ្សេងៗ​ឱ្យ​ចង់​ទិញ​រូបគាត់​៕ 

adverise with khmeread
ប្រភព៖ ដឹ​សាន់​

មតិយោបល់