adverise with khmeread 1

Joe Hart ក្រោកពីដេក ឃើញ Missed Calls ១៥ ដងពី Pep Guardiola

    ​Joe Hart បាន​ភ្ញាក់​ពី​ដំណេក​ដោយ​ឃើញ Missed Calls ១៥ ដង​ពី​អ្នកចាត់ការ​ទូទៅ​ក្រុម​មេឃ​ខៀវ Manchester City លោក Pep Guardiola នា​ព្រឹក​បន្ទាប់ពី​បរាជ័យ​ដ៏​ធ្ងន់ធ្ងរ ៤-០ ក្រោម​ដៃ​អ្នកមាន​បុណ្យ Barcelona ។​

​    ​អ្នកចាំទី​របស់​ក្រុម Torino រូបនេះ បាន​ភ្ញាក់ឡើង​ជាមួយនឹង​ទម្លាប់​ប្រចាំថ្ងៃ​របស់គាត់ ដែល​អង្គុយ​ស្ងាប​មួយសន្ទុះ មុននឹង​ទៅ​កក់សក់ រួចហើយ​បាន​ទៅ​ឆែក​មើល​ទូរស័ព្ទ ហើយក៏​ប្រទះឃើញ​ការ​តេ​ចូលក្នុង​សភាព​ស្លន់ស្លោរ​ជាច្រើនលើក​។​

​    ​មុនពេល​ស្តាប់​សារ​ដែល​ផ្ញើមក​ខ្លួន Joe បាន​ប្រញាប់ប្រញាល់​អ៊ុត​មើល​លទ្ធផល​រវាង Barcelona និង Man City មុនពេល​ដែល​គាត់​ផ្ទុះសំណើច​នឹង​លទ្ធផល​ដែល​បាន​មើលឃើញ​នោះ​។

​    ​ការវិលត្រឡប់​ទៅកាន់​ផ្ទះ​ចាស់​របស់ Guardiola (​ដី Barcelona) ជាការ​ពិត​គឺ​មិនបាន​ទៅតាម​គម្រោង​របស់គាត់​នោះទេ ខណៈដែល​អ្នកចាំទី​សំណព្វចិត្ត​របស់ខ្លួន Claudio Bravo បានសម្រេច​ចិត្ត​យកដៃ​ចាប់​បាល់​នៅក្រៅ​ប្រអប់​ប៉េ​ណា​ល់​ទី ជាហេតុ​ត្រូវ​អាជ្ញាកណ្តាល​បណ្តេញចេញ​។​

​    ​គ្រូបង្វឹក​ម្នាក់​របស់​មេ​ឃ​ខៀវ​លោក Lee Satchell បាន​និយាយ​ដូច្នេះ​ថា "​យើង​លើកទឹកចិត្ត Claudio ឱ្យ​លេង​នៅ​ខាងក្រៅ​នៅ​តំបន់​ខាងក្រោម​តាម​លទ្ធភាព​ដែល​អាច​ធ្វើបាន​។ ហើយ​យើង​ចង់ឱ្យ​គាត់​បង្ហាញ​ពី​គំនិត​ច្នៃប្រឌិត​របស់ខ្លួន​។ ប៉ុន្តែ​ជាក់ស្តែង គាត់​បែរជា​បំពាន​ច្បាប់​ការប្រកួត​។ ពិតជា​ឆ្កួត​មែន​"​។​

​    ​"​ខ្ញុំ​មិនអាច​បដិសេធថា យើង​មិនបាន​ព្យាយាម​ដើម្បី​ទាក់ទង​ទៅ Joe ទេ​។ Pep បាន​តេ​ទៅ​គាត់​ពេញ​មួយ​យប់ ហើយ ខ្ញុំ​បាន​ផ្ញើ​សារ​ទៅ​គាត់​ផ្ទាល់ៗ​ជាច្រើន​ផងដែរ​។ ប្រសិនបើ​អ្នកអាន​សារ​មួយ​នេះ Joe សូម​ត្រឡប់​មករក​ពួកយើង​វិញ​។ មេត្តា​ដល់​យើង​ផង​"​។

​    ​មេឃ​ខៀវ​បច្ចុប្បន្ន​នឹង​ជួប Barcelona ម្តងទៀត​នៅ​ថ្ងៃទី​១ ខែវិច្ឆិកា​ខាងមុខ ខណៈដែល​អ្នកចាំទី Willy Caballero អាច​នឹង​ជំនួសដៃ​ទីមួយ​។​

​    ​ក៏មាន​ពាក្យ​ចចាមអារ៉ាម​មួយ​បាន​បញ្ជាក់ថា Joe Hart បានក​ម្ម៉​ង់​ពោត​លីង​ចំនួន​ប្រាំ​គីឡូក្រាម​សម្រាប់​ឱកាស​មួយ​នេះ​ផងដែរ​៕

adverise with khmeread
ប្រភព៖ Dreamteamfc

មតិយោបល់