adverise with khmeread 1

Messi ថតអៀនៗជាមួយតារាចម្រៀងលីបង់ ព្រោះមិនដឹងថានាងជាតារាល្បីដែរ!

​    ​ប្រសិនបើ​អ្នក​ចង់​សើច​សប្បាយ​លេង​បំបាត់​ភាព​អផ្សុក អ្នក​គ្រាន់តែ​សម្លឹង​ទៅលើ​ទឹកមុខ​របស់ Lionel Messi ក្នុង​វីដេអូ​ខាងក្រោម​នេះ ខណៈដែល​គាត់​ត្រូវបាន​ណែនាំ​ឱ្យ​ស្គាល់​តារា​ស្រី​ចម្រៀង​ដ៏​មាន​ប្រជាប្រិយ​ម្នាក់​របស់​លី​បង់ ឈ្មោះ Yara ។​

​    ​គាត់​មើលទៅ​អៀនៗ​ពេលដែល​គេ​ឱ្យ​ថត​ជាមួយ​តារា​ល្បី​របស់​លី​បង់ ដែល​គាត់​មិនដែល​ស្គាល់​ពីមុន​។​

​    ​ជាការ​ពិត នាង​គឺជា​តារាចម្រៀង​ដ៏​មាន​ប្រជាប្រិយ​ដ៏​សម្បើម​បំផុត​មួយរូប​ក្នុងប្រទេស​របស់​នាង​។ នាង​ក៏មាន​ប្រិយមិត្ត​ទ្រង់ទ្រាយ​ធំ​ចំនួន ២,៧​លាន​នាក់ Follow រូបនាង​នៅលើ​បណ្តាញ​សង្គម Instagram ផងដែរ​។​

​    ​Messi មាន​ប្រិយមិត្ត​គាំទ្រ​ច្រើនណាស់ ដូច្នេះ​គាត់​មិន​ស្គាល់​អស់​ថា​តើ​ពួកគេ​ជា​នរណា​នោះឡើយ ប៉ុន្តែ​រឿង​ដែល Messi មិន​ស្គាល់​តារា​ម្នាក់នេះ​ពិតជា​គួរឱ្យ​ស្រឡាំងកាំង​ណាស់​។

​    ​Messi បាន​ជួប​ថត Selfie ជាមួយ​នាង​នៅក្រៅ​កីឡដ្ឋាន Camp Nou បន្ទាប់ពី Barcelona ផ្តួល Man City ក្នុង Champions League ៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់