adverise with khmeread Untitled 1

សម័យនេះ​អឺរ៉ុប​នៅមាន​ជំនឿ​ខ្លាំង​នៅឡើយ​! ស្ត្រី​រ៉ូ​ម៉ា​នី​ម្នាក់​ត្រូវ​ខ្មោច​ចូល​ខណៈ​ឈរ​ក្បែរ​សាកសព​គ្រី​ស្ទា​ន​រ៉ូ​ម៉ា​នី​

    ​នេះ​ជា​ទិដ្ឋភាព​ដ៏​ប្លែក​មួយ ពេលដែល​ស្ត្រី​ម្នាក់​ត្រូវបាន​បណ្តេញ​ព្រលឹង​ខ្មោច​ចេញពី​ខ្លួន​វិញ អំឡុងពេល​ធ្វើ​ពិធី​សាសនា​នៅមុខ​អ្នកធ្វើ​ធម្ម​យាត្រា ៣០ ម៉ឺន​នាក់​ក្នុងប្រទេស​រ៉ូ​ម៉ា​នី​។​

​    ​វីដេអូ​ខាងក្រោម​បង្ហាញ​ពី​សម្រែក​របស់​នាង ខណៈដែល​នាង​ត្រូវបាន​យកទៅ​ជិត​សរី​រិ​ក​ធាតុ​គ្រី​ស្ទា​ន អំឡុងពេល​ពិធី​សាសនា​មួយ​។​

​    ​ពិធី​នោះ​ធ្វើឡើង អំឡុងពេល​អបអរ​បុណ្យ​ប្រចាំឆ្នាំ Saint Paraskeva នៅ​ទីក្រុង Iasi ប្រទេស​រ៉ូ​ម៉ា​នី​។​

​    ​អ្នកធ្វើ​ធម្ម​យាត្រា​ច្រើនជាង ៣០ ម៉ឺន​នាក់​ភាគច្រើន​គឺជា​អ្នក​កាន់សាសនា Orthodox Christians បានបង្ហាញ​ខ្លួន​ក្នុង​ពិធីបុណ្យ ដែល​ធ្វើឡើង​ក្នុង​ថ្ងៃទី ១០ និង ១៤ ខែតុលា​។​

​    ​ដូច​ក្នុង​វីដេអូ​ប៉ូលិស​ពីរ​នាក់​បាន​នាំ​នាង​ឡើងទៅ​រថយន្ត​សង្គ្រោះបន្ទាន់ ប៉ុន្ដែ​ស្ត្រី​ចំណាស់​ម្នាក់​បាន​ដើរ​ចូលមក​និង​ប្រាប់ថា​ធ្វើ​ពី​ធី​បណ្ដេញ​ខ្មោច​ជាមុនសិន​។​

​    ​នៅពេល​នាង​ត្រូវ​នាំទៅ​ជិត​មឈូស​មាន​សាកសព​នៅ​ខាងក្នុង ស្ត្រី​ចំណាស់​បាន​រុញ​ក្បាល​នាង​ជាប់​នឹង​មឈូស​កញ្ចក់ ខណៈដែល​ប៉ូលិស​កុបកម្ម​ពីរ​នាក់​នោះ​ទប់​នាង​។​

​    ​លោក​អាចារ្យ​ម្នាក់​ក៏បាន​ចូលរួម​ជាមួយនឹង​ស្ត្រី និង​ឮ​គាត់​និយាយថា "​កុំឱ្យ​នាង​ទៅ​"​។ ស្ត្រី​ដែល​ស្រែកយំ​នោះបាន​ឆ្លើយតប​ថា "​ខ្ញុំ​មិន​ចេញ​នោះទេ​"​។​

​    ​ខណៈដែល​មនុស្ស​ជឿថា​អារក្ស​បាន​បញ្ឈប់​សំឡេង​ស្រែក​នោះ នាង​ក៏​អស់កម្លាំង​ហើយ​សន្លប់​ឈឹង​។ ក្រោយមក​ប៉ូលិស​ក៏បាន​បី​នាង​ចេញ ដើម្បី​បញ្ចូនទៅ​មន្ទីរពេទ្យ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់