adverise with khmeread Unnamed

បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ និង​ថ្នាំញៀន​ទម្ងន់ ០,៧២ ​ក្រាម​ទៅ​តុលាការ​

    បាត់ដំបង ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ខេត្តបាត់ដំបង​បញ្ជូនទៅ​តុលាការ​នា​ថ្ងៃនេះ​បន្ទាប់ពី​បាន​ចាប់ខ្លួន​នៅ​ថ្ងៃទី១៩ តុលា ឆ្នាំ២០១៦ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់ និង​ប្រើប្រាស់​គ្រឿងញៀន​ដោយ ខុសច្បាប់​នៅ​សង្កាត់​រតនៈ ក្រុង​-​ខេត្តបាត់ដំបង។​

    លោក​វរសេនីយ៍ត្រី ស៊ាន សុ​ណា​ល់ នាយប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​ខេត្ត​បាន​បញ្ជាក់ថា ជនសង្ស័យ​ម្នាក់​នោះ​មានឈ្មោះ ឈិ​ត សេង​ហ៊ួ​រ ភេទ​ប្រុស អាយុ ១៨ ឆ្នាំ រស់នៅ​សង្កាត់​ក្តុល ដូនទាវ ក្រុង​បាត់ដំបង រីឯ​គ្រឿងញៀន​រឹបអូស​បាន​ប្រភេទ​មេ​តំ​ហ្វេ​តា​ម៉ី​ន ( ម៉ា​ទឹកកក ICE)​ចំនួន ០១ កូន​ថង់​ទម្ងន់ ០,៧២ ក្រាម។​

    លោក​ ស៊ាន សុ​ណា​ល់ បន្តថា ជនសង្ស័យ និង​វត្ថុតាង​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៅ​ថ្ងៃទី២១ ​តុលា​នេះ៕​

adverise with khmeread

មតិយោបល់