398cb84600000578 3855390 don t look down just looking at this crazy 13 000ft peak in swit a 12 1476967263477

តើ​អ្នក​អាច​រកឃើញ​អ្នកជិះ​ស្គី​ចុះ​ពីលើ​ភ្នំ​ទឹកកក​កម្ពស់​ជិត ៤ គីឡូម៉ែត្រ​នេះ​ទេ​? ១០ នាក់​មានតែ​ម្នាក់​គត់​អាច​រកឃើញ​

    ​គ្រាន់តែ​សម្លឹងមើល​កំពូលភ្នំ​កម្ពស់ ៣.៩៦២ ម៉ែត្រ​ក្នុងប្រទេស​ស្វ៊ី​សគឺ​ល្មម​ឱ្យ​អ្នក​វិលមុខ​បាន​។​

​    ​ប៉ុន្ដែ​តើ​អ្នក​អាច​ស្រមៃ​ថា​ជិះ​ក្ដារ​ស្គី​ចុះ​ពីលើ​ភ្នំ​នេះដែរ​ទេ​? ពិតណាស់ អ្នកជិះ​ស្គី​ជនជាតិ​ស្វ៊ី​សលោក Jeremie Heitz វ័យ ២៧ ឆ្នាំ​រីករាយ​ក្រៃលែង​ចំពោះ​ការ​ជិះ​ស្គី​ចុះ​ពី​ទី​ខ្ពស់​បែបនេះ​។​

​    ​រូបភាព​របស់លោក Heitz ក្នុង​សកម្មភាព​គាត់​កំពុង​ចុះ​ពីលើ​ភ្នំ Pennine Alps បាន​ក្លាយជា​ល្បែង​ល្បងប្រាជ្ញា​ភ្នែក​មួយ​ផងដែរ​។ តើ​អ្នក​អាច​មើលឃើញ​គាត់​កំពុង​ចុះ​ពីលើ​ភ្នំ​ដែរ​ទេ​? 

​    ​ដោយឡែក​វីដេអូ​និង​រូបភាព​ខាងក្រោម​នេះ​ថត នៅពេល​គាត់​ប្រកួត​ក្នុង​ជិះ​ស្គី​ចុះ​ភ្នំ​ថត​ដោយ Red Bull ៕

 

មតិយោបល់