adverise with khmeread Untitled 1

តើ​បន្ទះ​ដែក​ចំណាស់ ២៥ ម៉ឺន​ឆ្នាំនេះ​សបញ្ជាក់​ថា​យាន UFO ពិតជា​ធ្លាប់​មក​មើល​ផែនដី​?

    ​បំណែក​ដែក​អាលុយមីញ៉ូម​មួយ ដែល​មើលទៅ​ធ្វើឡើង​ដោយ​ដៃ​ត្រូវបាន​ចាត់ទុកថា​ជា​ភស្ដុតាង​អាយុកាល ២៥ ម៉ឺន​ឆ្នាំមុន ដែល​បញ្ចា​ក់ថា Aliens (​មនុស្ស​ភព​ក្រៅ​) ប្រហែលជា​បានមក​ផែនដី​យើង​នេះ​បាន​ម្ដង​។​

​    ​ការរកឃើញ​បំណែក​អាលុយមីញ៉ូម​អា​ថ៍កំ​បាំង​នេះ​ក្នុង​អតីត​ប្រទេស​កុ​ម្មុយ​និ​ស្ត​រូ​ម៉ា​នី​ក្នុង​ឆ្នាំ ១៩៧៣ មិនត្រូវ​បានបង្ហាញ​ជា​សា​រណៈ​ឱ្យដឹង​នោះទេ​នៅពេលនោះ​។ នេះ​បើ​យោងតាម​វេ​ប​សាយ CEN របស់​អាមេរិក​។​

​    ​ការធ្វើ​តេស្ត​តាំងពី​ពេល​នោះមក​បង្ហាញថា វត្ថុ​នេះ​គឺ​បង្កើតឡើង​ដោយ​លោហៈធាតុ ១២ ប្រភេទ​ហើយ ៩០ ភាគរយ​ធ្វើឡើង​ដោយសារ​អាលុយមីញ៉ូម និង​មាន​អាយុកាល ២៥ ម៉ឺន​ឆ្នាំ​។​

​    ​ក្រោយមក​មាន​លទ្ធផល​ពី​មន្ទីរពិសោធន៍​មួយ​ក្នុង​ទីក្រុង Lausanne ប្រទេស​ស្វ៊ី​ស​ក៏​បញ្ជាក់​យ៉ាង​ដូច្នេះ​ដែរ​។​

​    ​ការពិសោធន៍​រកឃើញ​ថា លោហៈធាតុ​អា​លុយ​មី​ញ៉ូ​មិន​ត្រូវបាន​ផលិតឡើង​ដោយ​មនុស្ស​ទេ រហូតដល់​រង្វង់ ២០០​ឆ្នាំ​កន្លងទៅនេះ ដូច្នេះ​ការរកឃើញ​នេះ​ដែក​អាលុយមីញ៉ូម​អាយុ​ប្រហែល ២៥ ម៉ឺន​ឆ្នាំ​ឡើង​នេះ​គឺជា​រឿង​គួរឱ្យ​ចាប់អារម្មណ៍​ណាស់​។​

​    ​ក្នុង​ឆ្នាំ ១៩៧៣ កម្មករ​ធ្វើ​សំណង់​ច្រាំងទន្លេ Mures River មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កណ្ដាល​ទីក្រុង Aiud ប្រទេស​រ៉ូ​ម៉ា​នី​បាន​រកឃើញ​វត្ថុ​ចំនួន ៣ នៅក្រោម​ដី​។​

​    ​ដោយ​មើលទៅ​មិនធម្មតា​និង​ចាស់ បុរាណ​វិទូ​បាន​យក​វត្ថុ​ពីរ​ក្នុងចំណោម​បី​នោះ ទៅពិនិត្យ​ភ្លាម ដោយ​រកឃើញថា​វា​ជា​ហ្វូ​ស៊ី​ល​។​

​    ​ចំណែក​វត្ថុ​ទី​បី​មើលទៅ​ដូចជា​បំណែក​ដែក​បង្កើតឡើង​ដោយ​មនុស្ស ហើយ​វា​ត្រូវបាន​ជឿថា​ទំនងជា​ក្បាល​ពូថៅ​។​

​    ​វត្ថុ​ទាំងបី​ត្រូវបាន​បញ្ចូនទៅ Cluj ទីក្រុង​ធំ​របស់​ប្រទេស​រ៉ូ​ម៉ា​នី​ដើម្បី​វិភាគ​មើល​។ របស់​ពីរ​ដំបូង​ត្រូវបាន​សន្ម​ត់​ថា​ជា​បំណែក​ថនិកសត្វ​ផុត​ពូជ​ដែលមាន​ទំហំ​ធំ​ដែល​ផុត​ពូជ​តាំងពី ១ ទៅ ៨ ម៉ឺន​ឆ្នាំមុន​មកម្ល៉េះ ប៉ុន្ដែ​វត្ថុ​ទី​បី​អ្នកវិទ្យាសាស្ត្រ​មានការ​ភ្ញាក់ផ្អើល ដោយ​វា​គឺជា​វត្ថុ​ដែល​ត្រូវបាន​គេ​ផលិតឡើង​ដោយ​ថ្វីដៃ (​មិនមែន​មនុស្ស​)​។​

​    ​វត្ថុ​នោះ​មាន​ប្រវែង ២០ សង់ទីម៉ែត្រ បណ្ដោយ ១២,៥ សង់ទីម៉ែត្រ និង​កម្រាស់ ៨ សង់ទីម៉ែត្រ​។​

​    ​មានការ​ប្រកែក​គ្នា​រវាង​អ្នកវិទ្យាសាស្ត្រ​និង​បុរាណ​វិទូ ដោយ​អ្នកវិទ្យាសាស្ត្រ​បាន​និយាយថា​វា​គឺជា​បំណែក​យាន UFO ចាស់​មួយ ចំណែកឯ​បុរាណ​វិទូ​អះអាងថា​វា​គឺជា​បំណែក​យន្តហោះ Messerschnmitt ME 262 សល់​ពី​សម័យ​សង្គ្រាមលោក​លើក​ទី ២​។​

​    ​មកទល់ពេលនេះ​មិនទាន់​ដឹងថា​ការអះអាង​រវាង​អ្នកវិទ្យាសាស្ត្រ​និង​បុរាណ​វិទូ​មួយណា​ពិតប្រាកដ​នៅឡើយ​ទេ ហើយ​វត្ថុ​បុរាណ​ទាំងនោះ​ត្រូវបាន​គេ​បញ្ចូនទៅ​សារៈមន្ទីរ Cluj-Napoca ហើយ​ដើម្បី​ពិនិត្យ​បន្ថែមទៀត​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់