adverise with khmeread Kolo toure celtic

ស្តាប់​កិច្ចសម្ភាសន៍​ដ៏​ស្មោះត្រង់​របស់ Kolo Toure ច្បាស់​ជា​ធ្វើឱ្យ​មនុស្ស​មាន​ជំនឿ​ចិត្ត​ឡើងវិញ​ជាមិនខាន

    ​ខ្សែការពារ​របស់​ក្រុម Celtic កីឡាករ Kolo Toure មិនមាន​ការប្រកួត​ដ៏​ល្អ​មួយ​នោះឡើយ​ក្នុងជំនួប​ជាមួយ​ក្រុម Borussia Monchengladbach កាលពី​យប់​ថ្ងៃ​ពុធ​។​

​    ​អតីត​កីឡាករ​របស់​ក្រុម Arsenal, Man City និង Liverpool រូបនេះ ជា​អ្នកបង្ក​ឱ្យ​កំហុស​ជាមួយនឹង​គ្រាប់​បាល់​ទាំងពីរ​គ្រាប់ ខណៈដែល​ក្រុម​ភ្ញៀវ​អាល្លឺម៉ង់​ទទួលបាន​ជ័យជម្នះ​ក្នុង​លទ្ធផល ២-០ នៅលើ​ទឹកដី Parkhead របស់ Celtic កាលពី​ថ្ងៃ​ពុធ​កន្លងទៅ​។​

​    ​ប៉ុន្តែ ក្រោយ​ការ​ទទួលរង​លទ្ធផល​បរាជ័យ ជំនួស​ឱ្យ​ការទម្លាក់​កំហុស​ទៅលើ​អ្នកផ្សេង ឬ​ចោទ​ទៅលើ​អ្នកចាត់ការ​ទូទៅ​លោក Brendan Rodgers កីឡាករ Toure បាន​ទម្លាក់កំហុស​ទាំងស្រុង​មកលើ​ខ្លួនឯង​ជាមួយនឹង​ទឹកមុខ​យ៉ាង​មុតមាំ​។​

​    ​ដោយ​បញ្ជាក់​ទៅកាន់​វេ​ប​សាយ BT Sport តារាបាល់ទាត់​អន្តរជាតិ​កូត​ឌី​វ័រ​រូបនេះ បាន​បញ្ជាក់ថា "​នៅក្នុង​ប្រភេទ​នៃ​ការប្រកួត​នេះ អ្នក​មិនអាច​មានលទ្ធភាព​ដើម្បី​បង្កើតឱ្យមាន​កំហុស​ប្រភេទ​នោះឡើយ​។ ខ្ញុំ​ត្រូវតែ​ទម្លាក់កំហុស​លើ​ខ្លួនឯង ព្រោះ​វា​បាល់​ងាយ​ប៉ះ​សេ​សោះតែ​ខ្ញុំ​បែរជា​បង្កកំហុស​បានដែ​រ​។ ខ្ញុំ​ចូលចិត្ត​លេង​បាល់ ទោះជា​អ៊ីចឹង​ក្តី ក៏​ខ្ញុំ​នៅ​ចង់ឱ្យ​ក្រុម​មាន​បាល់​លេង​។​ខ្ញុំ​ជឿជាក់​លើ​ខ្លួនឯង​ជ្រុល​ពេក​សម្រាប់​កំហុស​គ្រាប់​បាល់​ដំបូង ហើយ​ដូចគ្នា​នៅ​គ្រាប់​បាល់​ទី​ពីរ​ខ្ញុំ​នៅតែ​ប្រព្រឹត្ត​កំហុស​ដដែលៗ​"​។​

​    ​"​អ្នក​តែងតែ​រៀនសូត្រ​ជានិច្ច​។ ទោះបីជា​ខ្ញុំ​មាន​វ័យ ៣៥​ឆ្នាំ ខ្ញុំ​នៅតែ​បង្កើត​កំហុស​ដូចដែល​អ្វី​ខ្ញុំ​ធ្លាប់ធ្វើ​នៅ​អាយុ ១៦​ ​ឆ្នាំ​ដដែល​"៕

 

adverise with khmeread

មតិយោបល់