adverise with khmeread 12548976 972996349422123 2808750419853851156 n

ជនជាតិ​ស្វ៊ី​សលុតជង្គង់​សុំទោស​ពលរដ្ឋ​ខ្មែរ​នៅ​ក្រុងព្រះសីហនុ​បន្ទាប់ពី​យក​លុយ​ក្រដាស​១០០​រៀល​រុំ​ធ្វើ​បារី​ជក់​

​    ​ក្រុងព្រះសីហនុ​៖ បុរស​ជនជាតិ​ស្វ៊ី​ស ដែល​ទំនងជា​អ្នកទេសចរ បានធ្វើការ​សុំទោស​ប្រជាពលរដ្ឋ​កម្ពុជា ដែល​រស់នៅ​ទីក្រុង​ព្រះសីហនុ បន្ទាប់ពី​រូបគេ​បាន​យក​ក្រដាស ១០០ រៀល​យកទៅ​រុំ​ធ្វើ​បារី​ជក់​។ 

​    ​ហេតុការណ៍​នេះ​ទំនង​បាន​កើតឡើង​នៅ​យប់​ថ្ងៃទី ១២ ខែមករា ឆ្នាំ​២០១៦ នេះ ក្រោយពី​បងប្រុស​ម្នាក់​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា Sambath Meas បង្ហោះ​ចែកចាយ​កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី ១៣ មករា​នេះ​។ 

​    ​ទង្វើ​នេះ​ត្រូវបាន​ពលរដ្ឋ​ចាត់ទុកថា​ជាការ​ប្រមាថ​ដ៏​ធ្ងន់ធ្ងរ​មួយ​ចំពោះ​រូបិយវត្ថុ​កម្ពុជា និង​ជាការ​ប្រមាថ​ផងដែរ​ដល់​ម្ចាស់​ទឹកដី​។ តែ​ទោះយ៉ាងណា ពលរដ្ឋ​បានទទួល​យក​ការសុំ​ទោស​ពី​ជនជាតិ​ស្វ៊ី​សម្នាក់​នោះ ក្រោយពី​រូបគេ​ដឹង​កំហុស និង​លុតជង្គង់​សំពះសុំទោស​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ​។​

​    ​មាន​អ្នក​បញ្ចេញមតិ​ខ្លះ​នៅក្នុង Post របស់​បងប្រុស​ខាងលើ​បាន​លើកឡើងថា វា​ជា​ការល្អ​ហើយ​ដែល​បងប្អូន​ជនបរទេស​ចេះ​ទទួលស្គាល់​កំហុស​។ តើ​ប្រិយមិត្ត​ទាំងអស់គ្នា​យល់​យ៉ាងណាដែរ​? 

adverise with khmeread

មតិយោបល់