adverise with khmeread 14813019 1152817688138438 71453980 o

ម៉ូតូ​ដែល​ចោរ​លួ​ចបាន​ប្រគល់ឱ្យ​ម្ចាស់​វិញ​...​ខណៈ​ជនល្មើស​បញ្ជូនទៅ​តុលាការ​

    សៀមរាប ៖ ប្តី​ប្រពន្ធ​នាំគ្នា​ចេញពី​ស្រុក​ទៅធ្វើ​ការ​សំណង់នៅ​វិទ្យាល័យ​ក្រឡាញ់ បែរជា​ប្តី​បែកគំនិត​លួច​កាច់​សោ​ម៉ូតូ​គេ ត្រូវ​ប៉ូលិស​ស្រុក​ក្របួច​ជាប់​ហើយ​បា​នប​ញ្ជូ​ទៅ​តុលាការ​នា​ថ្ងៃនេះ ខណៈ​ម៉ូតូ​បាន​ប្រគល់ជូន​ម្ចាស​ដើម​វិញ។​

    លោក​វរសេនីយ៍ត្រី ជី បេង​ជន អធិការ​ស្តីទី​ស្រុក​ក្រឡាញ់ បានឱ្យដឹងថា ករណី​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង៥​រសៀល​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៦ នៅក្នុង​ទឹកដី​ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែល​ជនសង្ស័យ​បាន​លួច​កាច់​សោ​ម៉ូតូ​ពី​កន្លែងកើតហេតុ​ខាងលើ ជិះ​ពី​ត្បូង​ទៅ​ជើង ឡើងមក​លើផ្លូវ​ជាតិ​លេខ​៦ ហើយ​បាន​បន្ត​ជិះ​ពី​លិចទៅ​កើត ឆ្លងកាត់​រង្វង់​មូល​ក្រឡាញ់។​

    រហូតដល់​ខាងកើត​ភោជនីយដ្ឋាន​ផ្កាយព្រឹក​ប្រហែល ១០០ ​ម៉ែត្រ ជនសង្ស័យ​បាន​ឈប់​ដោះ​កញ្ចក់​ម៉ូតូ ក៏​ត្រូវបាន​បងប្រុស​ម្ចាស់​ម៉ូតូ​ឈ្មោះ សយ បញ្ញា ភេទ​ប្រុស អាយុ២១​ឆ្នាំ រស់នៅ​ភូមិ​ពេ​ជ្ជោ​រ ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប កំពុង​ជិះ​ម៉ូតូ​ដើរលេង​តាម​បណ្ដោយ​ផ្លូវ​លេខ​៦ ប្រទះឃើញ សង្ស័យថា​ម៉ូតូ​ជា​របស់​ប្អូនប្រុស​គេ​ឈ្មោះ សយ លី​ហា ភេទ​ប្រុស អាយុ១៩​ឆ្នាំ ដែល​បាន​ជិះ​ទៅលេង​នៅ​កន្លែង​កម្សាន្ត អាង​ពោះ​ស្គរ។​

    បន្ទាប់មក​ឈ្មោះ សយ បញ្ញា (​បងប្រុស​) បាន​ជិះ​ម៉ូតូ​ត្រឡប់មកផ្ទះ​វិញ ហើយ​បានឱ្យ​ម្តាយ​ចុច​ទូរស័ព្ទ​ទៅ​សួរ​ប្អូន ពេលនោះ​ប្អូន​បាន​ឆ្លើយ​មកវិញ​ថា បាត់​ម៉ូតូ​បាត់​ហើយ​។​

    ភ្លាមនោះ​ឈ្មោះ សយ បញ្ញា បាន​ទៅ​បណ្តឹង​ប៉ូលិស​ស្រុក​ក្រឡាញ់​ឱ្យជួយ​ដេញចាប់​ជនសង្ស័យ។​

    ក្រោយពី​ទទួលបាន​ដំណឹង​ភ្លាម​ប៉ូលិស ព្រមទាំង​ឈ្មោះ សយ បញ្ញា បាន​ជិះ​ម៉ូតូ​ដេញតាម​រហូតដល់​ខាងកើត​ផ្ទះ​ប្រជាពលរដ្ឋ​ឈ្មោះ សេក គង ចម្ងាយ​ប្រហែល ៣០០ ​ម៉ែត្រ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ស្ថិតនៅ​ក្នុងភូមិ​គោក​ត្រុំ ឃុំ​ស្រ​នាល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ក៏ប្រទះឃើញ​ជនសង្ស័យ​។​

    ពេលដែល​ឃើញ​ជនសង្ស័យ​បាន​ឈប់​ម៉ូតូ​រួច​រត់​កាត់​វាលស្រែ​ទៅ​ទិស​ខាងត្បូង ពេលនោះ​បងប្រុស​ជនរងគ្រោះ​បាន​ស្រែកថា "​ចោរៗ​" ហើយក៏​ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់បាន​ប្រគល់ឱ្យ​ប៉ូលិស​យកមក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​ស្រុក​។​

    លោក​អធិការ​ស្តីទី​ស្រុក​បាន​បន្តថា ជនសង្ស័យ​ឈ្មោះ ណ​ម ណេ ភេទ​ប្រុស អាយុ២៤​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប និង​បាន​ដកហូត​បាន​វត្ថុតាង​ម៉ូតូ ០១​ គ្រឿង របស់​ជនរងគ្រោះ​ម៉ាក វ៉េវ សេរី​ឆ្នាំ​២០០២ ពណ៌​ខ្មៅ មាន​លេខ​តួ លេខ​ម៉ាស៊ីន NS C125 KE 0040818 គ្មាន​ស្លាក​លេខ​។​

    ក្រោយពី​បាន​សាកសួរ​រួចមក​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ប្រាប់​ប៉ូ​លិ​ថា រូបគេ​បាន​ជិះ​ម៉ូតូ ០១ ​គ្រឿង​ទៀត ដែលជា​របស់ខ្លួន​ម៉ាក ហុងដា សេ​១២៥ ផលិត​នៅ​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1D-3039 ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស យកទៅ​ទុក​នៅ​កន្លែង​កម្សាន្ត រួច​បាន​កាច់​សោ​ម៉ូតូ​របស់​ជនរងគ្រោះ​ខាងលើ ដើម្បី​យកមក​លាក់ទុក​នៅ​កន្លែង​មាន​សុវត្ថិភាព និង​ត្រឡប់​ទៅយក​ម៉ូតូ​របស់ខ្លួន​មកវិញ តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់បាន​ប្រគល់​ឱ្យ​សមត្ថកិច្ច។​

    បច្ចុប្បន្ន​ជនសង្ស័យ​ស្ថិតនៅក្រោម​សាកសួរ​របស់​ប៉ូលិស​ស្រុក ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅកាន់​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល សាកសួរ​បន្ត និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមផ្លូវ​ច្បាប់។ ​ចំពោះ​ម៉ូតូ​ជនរងគ្រោះ​សមត្ថ​កិ​ច្ច​ស្រុក បានធ្វើការ​ប្រគល់ជូន​វិញ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៦​រួចហើយ៕

adverise with khmeread

មតិយោបល់