adverise with khmeread 14808927 1152822654804608 1088631407 o

ឃាត់ខ្លួន​បុរស​ម្នា​ក់មាន​ដុល្លារ​ក្លែងក្លាយ​ជាប់​ខ្លួន​

    ក្រចេះ ៖ លុយ​ដុល្លារ​ចំនួន ​៣០​ សន្លឹក​ដែលជា​លុយ​ក្លែងក្លាយ​ (​ប្រភេទ​លុយ​សែន​) មាន​ក្រដាស់ ​១០​ ដុល្លារ និង​ក្រដាស់ ​៥ ​ដុល្លារ​ចំនួន​២១៥ ​ដុល្លារ ត្រូវបាន​ប៉ូលិស​ស្រុក​ស្នួល​ចាប់​បង្ក្រាបបាន​ពី​ជន​ម្នាក់ ខណៈដែល​ជននេះ​មាន​ចេតនា​យកទៅ​ធ្វើចរាចរ​ណ៍​បន្លំ​ភ្នែក​ទិញ​ទំនិញ ពី​ជនរងគ្រោះ​ម្នាក់​នៅ​ភូមិ​ត្រពាំង ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ក៏ត្រូវ​ប៉ូ​លិ​ស្រុក​ចាប់​ឃាត់ ខ្លួន​បាន​ភ្លាមៗ​នៅ​ថ្ងៃទី​២០ តុលា​ ឆ្នាំ​២០១៦​។​

    អធិការ​ប៉ូលិស​ស្រុក​ស្នួល​លោក​វរសេនីយ៍ទោ​ចាន់ សុ​គីម បានឱ្យដឹងថា ក្រោយ​ការឃាត់ខ្លួន​មក​សាកសួរ​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ដែល​ដកហូត​បាន​មាន​លុយ​ដុល្លារ ក្លែងក្លាយ​ជាច្រើន​សន្លឹក​នេះ ត្រូវបាន​ប៉ូលិស​ស្រុក​កសាង​សំណុំរឿង​ចាត់​បញ្ជូនទៅ​ស្នងការដ្ឋាន​នៅ​ថ្ងៃទី​២១ តុលា នេះ​ដើម្បី​ចាត់វិធានការ​បន្ត​៕

adverise with khmeread

មតិយោបល់