adverise with khmeread 12

លើ​លោក​នេះ​មានតែ​បន្លែ​នេះ​មួយ​មុខ​គត់ ដែល​ត្រូវ​រំងាស់​យូរ​ទើប​មាន​ប្រសិទ្ធភាព​ប្រឆាំង​មហារីក​

    ​ជាធម្មតា មនុស្ស​ចូលចិត្ត​ពិសា​បន្លែ​ឆៅ ដូច្នេះ​ទើប​អាច​ទទួលយក​សារធាតុ​ចិញ្ចឹម​ដែលមាន​ក្នុង​បន្លែ​។ យ៉ាងណាមិញ ការ៉ុត​ជា​ករណី​លើកលែង​មួយ​តម្រូវឱ្យ​ចម្អិន​វា​ឱ្យ​ទន់ ដូចជា​ស្ងោរ ឬ​ចំហុយ ទើប​ទទួលបាន​អត្ថប្រយោជន៍​ពិតប្រាកដ​ពី​វា​។​

​    ​នៅពេលដែល​យើង​ចម្អិន​វា ការ៉ុត​នឹង​ផលិត​វីតាមីន​និង​ជាតិ​រ៉ែ​ច្រើនជាង ៤០ ភាគរយ ជាពិសេស​ប្រសិនបើ​យើង​ចម្អិន​វា​បានយូរ​។ យោងតាម​អ្នកជំនាញ ការ៉ុត​មាន​អត្ថប្រយោជន៍​ខ្ពស់​សម្រាប់​មនុស្ស ជាពិសេស​មនុស្ស​ដែល​កើត​ជំងឺមហារីក​។​

​    ​ការ៉ុត​មាន​ផ្ទុក​សារធាតុ​ដូចជា វីតាមីន B1, B2, B3, B6, C, A, K, E អាស៊ីត​ហ្វូ​លិ​ក ផូស្វ័រ ប៉ូ​តា​ស្យូ​ម និង Beta Carotene​។ រាល់​សារធាតុ​ទាំងនេះ​ជួយ​ទាំង​បង្ការ​និង​ព្យាបាល​ជំងឺមហារីក​ប្រភេទ​ខ្លះ ពេល​វា​មិនទាន់​វិ​វត្ត​ដល់​ដំណាក់កាល​ចុងក្រោយ​។​

​    ​ប្រសិនបើ​អ្នក​ចម្អិន​ការ៉ុត​យូរ វា​នឹង​ផ្ដល់​អត្ថប្រយោជន៍​ដូចជា​៖
​    ​- ជួយ​ការពារ​ភ្នែក​កុំឱ្យ​មី​ញ៉ូ​ប​
​    ​- ជំរុញ​មុខងារ​ថ្លើម និង​ប្រព័ន្ធ​រំលាយ​អាហារ​
​    ​- ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​
​    ​- ជំរុញ​ស្បែក​ឱ្យមាន​សុខភាព​ល្អ​
​    ​- វា​នឹង​ជួយ​បង្ការ​ហានិភ័យ​ជំងឺ​ដាច់​សរសៃឈាម​បាន ៤០ ភាគរយ​
​    ​- ជួយ​លាង​សម្អាត​រាងកាយ​
​    ​- ជួយ​រក្សា​សម្ពាធ​ឈាម និង​បេះដូង​
​    ​- ជួយ​ការពារ​អ្នក​ពី​ជំងឺមហារីក​មួយចំនួន​៕

​ប្រភព​៖  healthylifeheadlines

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់