adverise with khmeread Untitled 1

អ្នកជំនាញ​ចិត្តសាស្ត្រ​ហាម​ឪពុកម្តាយ​ចាក់​តុក្កតា​នេះ​ឱ្យ​ក្មេង​តូច​អាយុ​ក្រោម​បី​ឆ្នាំ​មើល​

    ​ក្រុម​អ្នកជំនាញ​នៅ​សាកលវិទ្យាល័យ Harvard បាន​រកឃើញ​ក្នុងការ​សិក្សា​មួយ​ថា Peppa Pig គឺជា​កត្តា​ធ្វើឱ្យ​ក្មេង​កើត​ជំងឺ Autism (​ទាក់ទង​នឹង​ផ្លូវចិត្ត​)​។​

​    ​រឿង​តុ​ក្កាតា​មាន​ចលនា​នេះ​មាន​ភាពជោគជ័យ​ណាស់​។ មាន​តុក្កតា​ជ័រ អាវយឺត និង​វត្ថុ​ផ្សេងៗ​ទៀត​ជាច្រើន​ផលិត​តាម​រូប​តុក្កតា​នេះ​។ យ៉ាងណាមិញ សំណួរ​នៅតែ​ចោទសួរ​ថា​តើ​តួអង្គ​ក្នុង​តុក្កតា​នេះ​ល្អ​សម្រាប់​ក្មេងៗ​? ចម្លើយ​គឺ​មិនល្អ​ទេ​។​

​    ​យោងតាម​អ្នកជំនាញ មាន​ភស្ដុតាង​មួយ​បង្ហាញថា ការកើនឡើង​នូវ​ការ​ចចេស​រឹងរូស មិន​ស្តាប់បង្គាប់ មិន​ចុះសម្រុង​នឹង​ក្មេង​ដទៃ​គឺ​ដោយសារ​មើល​តុក្កតា​នេះ​រួច ជាពិសេស​មើលឃើញ​តួអង្គ Peppa Pig​។​

​    ​ខាងក្រោម​នេះ​គឺជា​រឿង​កើតឡើង​បន្ទាប់ពី​ក្មេង​មើល Peppa Pig៖
​    ​- កើត​ច​រឹក​អួត​ក្មេង​ក្អាង​
​    ​- មាន​ឥរិយាបថ​មិន​សមរម្យ​
​    ​- ចេញ​គំនិត​ដែល​គ្មាន​ទំនួល​ខុសត្រូវ​
​    ​- មិនដឹងខ្យល់​អ្វី​សោះ​
​    ​- ចាញ់​ក្នុងការ​ប្រកួតប្រជែង​ហើយ​នៅតែ​ថា​ខ្លួន​ជា​អ្នកឈ្នះ​
​    ​- ឆាប់​ចាញ់​សម្លុត​គេ​
​    ​- ច្រណែន​
​    ​- វាយ​ឬ​ក​
​    ​- ធ្វើ​ឬ​ក​អឿ​។​

​    ​សរុបសេចក្ដី​មក​ឪពុកម្ដាយ​គ្រប់រូប​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​តុក្កតា​ប្រភេទ​នេះ ជាពិសេស ៨០ ភាគរយ​នៃ​ការវិវឌ្ឍ​ន៍​របស់​ក្មេង​នៅ​ខែ​ដំបូង​រហូតដល់ ៣ ឆ្នាំ​។ ដូច្នេះ​ក្នុងករណី​ដែល​ក្មេង​មើល​ទូរទស្សន៍​ច្រើន ពួកគេ​នឹង​ចម្លង​យក​ឥរិយាបថ ដែល​ពួកគេ​មើលឃើញ​ក្នុង​ទូរទស្សន៍​នោះ​។ ចុងក្រោយ​សូមកុំ​ឱ្យ​ក្មេង​មើល​ទូរទស្សន៍​ពេល​ចាប់​កើតមក​រហូតដល់​អាយុ ៣ ឆ្នាំ​ច្រើនពេក​ជាពិសេស​តុ​ក្កាតា Peppa Pig ឬ​បើ​អ្នក​ចង់ឱ្យ​ក្មេង​មើល គួរ​បណ្ដុះ​វា​ឱ្យមើល​តុក្កតា​ណា​ដែល​បង្រៀន​ជា​ភាសា​ទើប​ជាការ​ល្អ​ជាង​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់